មោទកភាពណាស់! ក្រដាស ១៥០០០ រៀល ជាប់ជាធនបត្រថ្មីឆ្នើម ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ ២០១៩

ជារឿងដ៏គួរឱ្យមោទកភាពបំផុត ធនបត្រអនុស្សាវរីយ៍ប្រភេទ ១៥០០០ រៀល ត្រូវបានស្ថាប័នអន្តរជាតិ Reconnaissance ជ្រើសរើសជាធនបត្រថ្មីឆ្នើម ប្រចាំតំបន់អាស៊ី និង ប៉ាស៊ីហ្វិក ប្រចាំឆ្នាំ ២០១៩ ក្នុងសន្និសីទការបោះពុម្ពធនបត្រប្រកបដោយសុវត្ថិភាពខ្ពស់ នៅអាស៊ី ( High Security Printing Asia) លើកទី ១៨ នៅទីក្រុង yokohama ប្រទេសជប៉ុន។

គួរឱ្យដឹងផងដែរថា ធនបត្រអនុស្សាវរីយ៍ប្រភេទ ១៥០០០ រៀល ដែលទទួលបានពានរង្វាន់ជាធនបត្រ ដែលរាជរដ្ឋាភិបាល ឱ្យធនាគារជាតិនៃកម្ពុជាបោះពុម្ព ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍គម្រប់ ១៥ ឆ្នាំ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕

Related posts

Leave a Comment