ម្តាយ Beam យំខ្សោះខ្លួន ធ្វើចិត្តមិនបាន ព្រោះកូនតែម្នាក់កំពុងពេញស្រឡាញ់ បែរជាស្ល-ា.ប់ចោលទាំងវ័យក្មេង

កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ ពិតជាធ្វើឱ្យមហាជន និង អ្នកសិល្បៈថៃមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនៅសុខៗស្រាប់តែឮដំណឹងថាតារាប្រុសវ័យ ២៥ ឆ្នាំ លោក Beam Papangkorn បានទទួលមរណភាព ដោយពុំទាន់ដឹងនូវមូលហេតុច្បាស់លាស់។

ជាមួយនឹងដំណឹងដ៏ក្រៀមក្រំនេះ ពិតធ្វើឱ្យមហាជនមានការសង្វេគចិត្តជាខ្លាំង ហើយក៏ពុំនឹកស្មានថា Beam មានរឿងអកុសលបែបនោះដែរ ដោយមហាជន និង មិត្តសិល្បៈម្នាក់ៗបានបង្ហោះសាររំលែកទុក្ខដល់គ្រួសារ Beam គ្រប់ៗគ្នា។ ដូចគ្នានោះ បើតាមការសន្និដ្ឋានបឋមរបស់គ្រូពេទ្យតារាប្រុសរូបនេះ គឺស្លាប់ដោយសារស្ទះសរសៃឈាម គាំងបេះដូង និង បណ្ដាលមកពីបញ្ហាផ្លូវដង្ហើម។ ដោយឡែក សម្រាប់លទ្ធផលកោសល្យវិច័យលម្អិតនឹងអាចចេញនៅ ៣ សប្តាហ៍ក្រោយ។

យ៉ាងណាមិញ កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ ក្រុមគ្រួសារក៏បានចាត់ធ្វើពិធីបុណ្យ ដោយក្នុងនោះគេឃើញមានមិត្តៗ សិល្បករថៃជាច្រើន បានចូលរួមរំលែកទុក្ខនេះ ដោយម្នាក់ៗសម្ដែងនូវទឹកមុខក្រៀមក្រំគ្រប់ៗគ្នា ព្រោះមិននឹកស្មានថា Beam ចាកចេញទៅយ៉ាងរហ័សបែបនេះ។
យ៉ាងណាមិញ បើងាកទៅមើលអ្នកម្តាយរបស់តារាប្រុស Beam លោកស្រី Davikah ឯណោះវិញខណៈមានកូនតែមួយគ្រាប់ហើយបាត់បង់ជីវិតទាំងវ័យក្មេងទៀត ពិតធ្វើឱ្យលោកស្រីទ្រហោយំស្ទើរតែខ្សោះទឹកភ្នែក ព្រោះមិននឹកស្មានថាខ្លួនជាមនុស្សចាស់បែរជាត្រូវមកជូនដំណើរកូនទាំងវ័យក្មេងបែបនេះ ដោយសារតែធ្វើចិត្តពុំទាន់បាន លោកស្រីពុំអនុញ្ញាតឱ្យអ្នកកាសែតសម្ភាសឡើយ។

ជាមួយនឹងទិដ្ឋភាពដ៏សង្វេគនេះ ពិតធ្វើឱ្យមហាជនអ្នកគាំទ្រឃើញហើយទប់ទឹកភ្នែកមិនបានគ្រប់គ្នា ព្រោះថា Beam ជាតារាពន្លកថ្មីទើបតែមានឈ្មោះបោះសំឡេងខ្លាំង តែបែរជាជួបរឿងអកុសលត្រូវទទួលមរណទាំងក្មេងវ័យ៕

Related posts

Leave a Comment