យូរហើយទើបដឹង អ្នកនាង ហ៊ឹម ស៊ីវន ជាម្ចាស់ដីចម្ការទុរេនដ៏ធំ ទំហំ ១០០ ហិចតា នៅខេត្តកែប

មហាជនសុទ្ធតែបានជ្រាបហើយពីអ្នកនាង ហ៊ឹម ស៊ីវន ជាតារាចម្រៀងជើងចាស់មួយរូបមានសមត្ថភាពខ្ពស់ក្នុងវិស័យចម្រៀង ដែលទទួលបានការគាំទ្រពីមហាជនរាល់ពេលដែលអ្នកស្រីបានបង្ហើរសំនៀងដ៏ពីរោះក្រអួនក្រអៅរបស់ខ្លួនម្តងៗតាមឆាកប្រគំតន្រ្តី និង ព្រឹត្តិការណ៍នានា។

ដោយឡែកថ្មីៗនេះ តារាចម្រៀងស្រីជើងចាស់រូបនេះ បានធ្វើឱ្យមហាជនហាក់ភ្ញាក់ផ្អើលខ្លាំងបើកភ្នែកធំៗ ក្រោយពីបានដឹងថា ក្រៅពីជោគជ័យមានកេរ្តិ៍ឈ្មោះល្បីក្នុងអាជីពសិល្បៈ អ្នកនាងក៏កំពុងសំងំធ្វើអាជីវកម្មលក់ទុរេនយ៉ាងធំដំ ព្រោះថាអ្នកនាងគឺជាម្ចាស់ចម្ការទុរេនប្រមាណជិត ១០០ ហិចតាឯណោះនៅឯខេត្តកែប ដែលសឹងតែគ្មានអ្នកណាដឹង ព្រោះតែអ្នកនាងមិនដែលអួតបង្ហាញឱ្យមហាជនបានឃើញឡើយ។

បើតាមវីដេអូកិច្ចសម្ភាសជាមួយបណ្ដាញសង្គមសិល្បករកម្ពុជា អ្នកនាង ហ៊ឹម ស៊ីវន បានរៀបរាប់ឱ្យដឹងថា ដីរបស់អ្នកនាងប្រមាណជិត ១០០ ហិចតានេះ គឺមិនមានបំណងដាំទុរេនដើម្បីធ្វើអាជីវកម្មនោះទេ គឺដាំដើម្បីការពារដី និង មិនមានការបង់ពន្ធច្រើនព្រោះតែដីអ្នកនាងធំ ប៉ុន្តែពេលដែលអ្នកនាងដាំលេងៗប្រមាណជាង ១០ ឆ្នាំមកនេះ ក៏ទទួលបានផលបន្តបន្ទាប់ប្រហែលជាង ៣ ឆ្នាំហើយ រហូតអ្នកនាងសម្រេចបើកអាជីវកម្មលក់ទុរេន និង កំពុងតែមានដំណើរកាកកប់ផងដែរ៕

Related posts

Leave a Comment