យូរៗជុំមិត្តម្ដង! ក្នុងថ្ងៃភ្ជាប់​ពាក្យ ​អេដា ​តារាស្រី​ល្បីៗ​ទាំងនេះ ​តែងខ្លួន​ឡើងខ្ញង់​ប្រជែង​សម្រស់​ដាក់គ្នា​

នៅព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២២ ម្សិលមិញនេះ មហាជនអ្នកលេងបណ្ដាញសង្គម​ដែលជាអ្នកគាំទ្រ​របស់តារា​ចម្រៀងស្រីដ៏​មានប្រជាប្រិយ​ភាព អេដា បាន​ស​ម្ដែង​​នូវការអប​អរ​សាទរ​ជាខ្លាំង ​បន្ទាប់ពីឃើញនាងបានដឹកដៃគូស្នេហ៍​ជនជាតិបរទេសរូប​សង្ហាប្រារព្ធពិធី​ភ្ជាប់ពាក្យហើយ ​ក្រោយគូស្នេហ៍​រូបសង្ហាលត់ជង្គង់​សុំនាងរៀប​ការកាលពី​មួយ​រយៈមុន។

កម្មពិធីភ្ជាប់ពាក្យរបស់ តារាចម្រៀងស្រីរូបនេះដែរ ឃើញថាបានរៀបចំឡើងយ៉ាងធំដំស្អាត​ប្រណីត​ខ្លាំង ​និងឃើញមានវត្តមាន​របស់តារាប្រុស​ស្រីល្បីៗ​ជាច្រើន ​ទាំង​តារា​ចម្រៀង ​​តារាសម្ដែង ​តុបតែងខ្លួនខ្ញង់ៗ​ចូលរួមធ្វើការ​អបអរ ​និង ​ជូនពរដល់ ​អេដា និងគូស្នេហ៍ ​ដែលមើលទៅទិដ្ឋភាព​​នៃកម្មវិធីហាក់មាន​ភាពអធិក​អាធម​ខ្លាំង។​

ដោយឡែក អ្វីដែលធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមកាន់តែចាប់អារម្មណ៍ថែមទៀត ក្រោយពីបាន​ឃើញ​រូបភាព ​និងវីដេអូនៃ​សកម្មភាព​របស់តារាស្រីល្បីៗ​ប៉ុន្មាន​ដួង​​នៅក្នុងកម្មវិធីភ្ជាប់​ពាក្យនេះ ​មាន អ្នកនាង មាស សុខសោភា, ​អ្នកនាង សារ៉ាយ ​សក្ខណា, ​អ្នកនាង ទឹម រដ្ឋា, ​កញ្ញា មាន សូនីតា ​និង ​អ្នកនាង ភិន ​សុ​ដាលីស ​​បាន​​ឈរ​ថត ​​និងដើរបង្ហាញ​ម៉ូតប្រជែង​សម្រស់គ្នាក្នុងឈុត​សម្លៀក​បំពាក់​ពណ៌​តែមួយ ​​ដែលមើលពិតជាជះ​រាង​ស្រស់ស្អាត​ខ្ញង់មិនចាញ់គ្នានោះទេ ​បើទោះបីតារាស្រីខ្លះក្លាយ​ជា​អ្នក​ម៉ាក់​កូនមួយកូនពីរហើយក៏ពិតមែន៕

Related posts

Leave a Comment