យ៉ាងមុិចទៀតហើយ!! យ៉ែម សំអូន ប្រកាសក្តែងៗ ធុញនឹងសិល្បៈ ព្រោះមានតែការច្រណែន និន្ទា និង ការ…

បើគិតមកដល់ពេលនេះ រយៈពេលមិនក្រោម ២៥ ឆ្នាំនោះទេ ដែលតារាប្រុសជើងចាស់លោក យ៉ែម សំអូន បានបោះជំហានចូលក្នុងវិស័យសិល្បៈតាំងពីនាមជាតារាចម្រៀង បន្តក្លាយទៅជាតារាសម្តែង តារាបង្ហាញម៉ូដ។

លើសពីនោះ ក្រោយវិលត្រឡប់ពីក្រៅប្រទេសមករស់នៅស្រុកខ្មែរវិញ ប៉ុន្មានឆ្នាំចុងក្រោយលោក យ៉ែម សំអូន ក៏បានបើកក្រុមហ៊ុនវង់តន្ត្រីឈ្មោះ «Dara Entertainment» ក្នុងនាមជាថៅកែទៀតផង។

ស្របពេលឱកាស និង ទីផ្សារកំពុងតែជោគជ័យខ្លាំងលើវិស័យសិល្បៈ ស្រាប់តែនៅព្រឹកថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២២ នេះ លោក យ៉ែម សំអូន បានបង្ហោះរូបភាពស-ខ្មៅ របស់លោក អមនឹងសារយ៉ាងវែង ចង់ចាកចេញពីពិភពសិល្បៈ ធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

លោក យ៉ែម សំអូន បានរៀបរាប់ថា ៖ «សព្វថ្ងៃនេះ ខ្ញុំមានអារម្មណ៍ថាដូចជាហត់ នឿយណាយ ធុញនឹងការងារសិល្បៈ ដែលមានតែការច្រណែន និន្ទាគ្នា ប្រើមនោសញ្ចេតនា រាប់អានគ្នារបៀបក្លែងក្លាយ ប៉ុន្តែសម្តែងធ្វើដូចមែនទែន។ ហ៊ឺ! ពេលខ្លះខ្ញុំជួប ខ្ញុំឃើញ ខ្ញុំដឹងទាំងអស់ប៉ុ ន្តែត្រូវធ្វើដូចមិនដឹង មិនឃើញ ហើយលួចសរសើរនៅខាងសម្ដែងយកមុខរបស់គេ។ សុំសួរមួយ សម្រាប់បងប្អូនប្អូន Fan អ្នកគាំទ្រទាំងអស់គ្នា បើថ្ងៃណាមួយខ្ញុំឈប់ ហើយដើរចេញពីពិភពសិល្បៈក្លែងក្លាយនេះ តើអ្នកទាំងអស់គ្នាស្ដាយខ្ញុំទេ? សូមជួយប្រាប់ខ្ញុំផង! នេះជាអារម្មណ៍ពិតរបស់ខ្ញុំ»៕

Related posts

Leave a Comment