រក​ឃើញ​ហើយ តួអង្គ​ទេវតា​បុត្រី​កបិល​មហាព្រហ្ម​ឆ្នាំ​២០២២ សម្រស់ស្អាតខ្លាំងណាស់

ពិតណាស់ ពីមួយឆ្នាំទៅមួយឆ្នាំ ប្រិយមិត្តអ្នកគាំទ្រ ក៏ដូចជាមហាជន តែងតែទន្ទឹងរង់ចាំមើលសម្រស់របស់តួអង្គទេវតាឆ្នាំថ្មីនៅពេលដែលពិធីបុណ្យចូលឆ្នាំមកដល់ម្ដងៗ។ ហើយរៀងរាល់ឆ្នាំ យើងឃើញថា តួអង្គតំណាងទេវតាឆ្នាំថ្មីនីមួយៗសុទ្ធមានសម្រស់ស្រស់ស្អាតគួរឲ្យគយគន់ អ្នកណាឃើញក៏សរសើរ។

យ៉ាងណាមិញ ក្រោយបញ្ចប់កម្មវិធី «ធីតាឯកសង្រ្កាន្ត ២០២២» កាលពីប៉ុន្មានខែកន្លងទៅ យើងក៏បានរកឃើញអ្នកដែលត្រូវមកធ្វើជាតួអង្គទេវតាឆ្នាំថ្មីបន្ត គឺកញ្ញា ហេង រិនសុម៉ាលីតា។ ហើយបើនិយាយពីសម្រស់របស់នាងវិញ អាចនិយាយបានថា នៅពេលដែលតុបតែងខ្លួនបែបទម្រង់សម័យបេះនេះ គឺមើលទៅស្អាតបែបធម្មជាតិស្ទើរតែគ្រប់ពេលតែម្ដង រហូតអ្នកគាំទ្រស្រមៃថា ទម្រាំតែនាងគ្រងនូវឈុតទេវតាឆ្នាំថ្មីទៀតនោះ មិនដឹងថាស្អាតកម្រិតណា?
គួរបន្ថែមផងដែរថា កញ្ញា ហេង រិនសុម៉ាលីតា ត្បិតតែមានវ័យក្មេង តែនាងមិនត្រឹមតែមានសម្រស់ស្អាតប៉ុណ្ណោះទេ ចំណេះដឹងរបស់នាងក៏ទូលំទូលាយ ដោយនាងក៏ជាអ្នកបម្រើការលើយន្តហោះ (Flight Attendant) ដែលអាចប្រើប្រាស់ភាសាបរទេសបានយ៉ាងល្អផងដែរ៕

Related posts

Leave a Comment