​រដូវវស្សាឆ្នាំនេះ អាចនឹងមានភ្លៀង​លាយឡំផ្គរ រន្ទះ និងបណ្តុំខ្យល់គួច​ ​ខណៈតំបន់មួយ​ចំនួន អាចប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង

ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា រដូវវស្សាឆ្នាំ២០២២ នឹងចូលមកដល់នៅសប្តាហ៍ទី ១ នៃខែឧសភាជាមួយនឹងបរិមាណទឹកភ្លៀងពីមធ្យមទៅច្រើន នឹងអាចខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំនិងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អ។ ​នៅដើមរដូវវស្សានេះ នឹងអាចមានភ្លៀង លាយឡំផ្គរ រន្ទះ និងខ្យល់គួចរយៈពេលខ្លី (Squall) កើតមានច្រើន។

​ក្រសួងបញ្ជាក់ថា នៅពាក់កណ្តាលរដូវវស្សា ចាប់ពីខែសីហា ដល់ខែតុលា ភ្លៀងនឹងអាចធ្លាក់រាយប៉ាយបានល្អលើផ្ទៃប្រទេស ជាមួយនឹងបរិមាណទឹកភ្លៀងពីបង្គួរទៅច្រើន នឹងអាចខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ។ ​នៅពាក់កណ្តាលរដូវវស្សានេះ នឹងអាចមានភ្លៀងលាយឡំផ្គរ រន្ទះ និងបណ្តុំខ្យល់គួច (Trump Wind or Whirl Wind) បន្តកើតមានច្រើន ក្នុងនោះនឹងអាចបណ្តាលឲ្យបណ្តារាជធានី ខេត្ត មួយចំនួន ដែលមានភូមិសាស្ត្រជាប់ក្បែរនឹងតំបន់ភ្នំ និងទីទំនាបជាប់ផ្លូវទឹក ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង។រីឯងចុងរដូវវស្សាវិញ អាចនឹងបញ្ចប់នៅក្នុងសប្ដាហ៍ទី ៤ នៃខែវិច្ឆិកា ជាមួយនឹងបរិមាណទឹកភ្លៀងពីមធ្យមទៅបង្គួរ។ នៅចុងរដូវវស្សានេះ អាចមានភ្លៀងលាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់មធ្យម៕

Related posts

Leave a Comment