រន្ធ.ត់ណាស់!ផ្អើលពេញបណ្តាញសង្គម​ ដោយនៅសុខៗមានឆ្កែ Pitbull មួយហ្វូងសម្រុកមកខាំដល់ក្នុងផ្ទះ…(វីដេអូ)

នៅថ្ងៃទី ២៣​ ខែមីនា ឆ្នាំ ២០២២ នេះ មានហេតុការណ៍មួយ បានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមថៃ ដោយមានឆ្កែ Pitbull មួយហ្វូងសម្រុកមកខាំដល់ក្នុងផ្ទះ ម្ចាស់ភ័យសឹងស្លេកមុខ ស្លេកមាត់អស់ហើយ តែដល់សួរនាំរកម្ចាស់ចុះឡើង តាមពិតទៅជាឆ្កែរបស់ព្រះសង្ឃចិញ្ចឹមសោះ។

យ៉ាងណាមិញ តាមរយៈវីដេអូកាម៉េរ៉ាសុវត្ថិភាពបានឱ្យឃើញថា ដំបូងឡើយ មានក្មេងម្នាក់អង្គុយលេងជាមួយឆ្មារបស់ខ្លួននៅក្នុងផ្ទះនោះ ស្រាប់តែមានក្រុមឆ្កែ Pitbull មួយហ្វូង មានគ្នាប្រហែល ៤ ក្បាល បានសម្រុកចូលមកក្នុងផ្ទះនេះ មើលទៅទំនងរកមកខាំក្មេង តែដោយសារតែក្មេងរត់បាត់ ពួកវាក៏សំដៅមកឃើញលើឆ្មាវិញ រួចក៏នាំគ្នាដេញខាំឆ្មាចេញទៅក្រៅផ្ទះ រហូតដល់ឆ្មាងាប់បាត់ទៅ។

យ៉ាងណាមិញ ម្ចាស់ផ្ទះបានភ័យមិនស្ទើរនោះទេ ហើយក៏បានសួរនាំរកម្ចាស់ ទើបដឹងថាតាមពិតទៅជាឆ្កែរបស់ព្រះសង្ឃមួយអង្គដែលគង់នៅវត្តក្បែរនោះសោះ គេក៏បានទៅសួរនាំព្រះសង្ឃមួយអង្គនោះ ស្រាប់តែលោកតបមកវិញថា ឆ្កែគ្រាន់តែទៅខាំឆ្មា មិនបានទៅខាំក្មេងនោះទេ ពោលគឺមិនចង់ទទួលខុសត្រូវតែម្តង។

ឃើញដូចនេះម្ចាស់ផ្ទះ ក៏បានទៅសួរនាំចៅអធិការវត្តវិញម្តង លោកបានក៏ប្រាប់ថា តាមពិតទៅលោកធ្លាប់ដាស់តឿនព្រះសង្ឃរូបនោះ ជាច្រើនដងមកហើយ រឿងចិញ្ចឹមឆ្កែនេះ តែលោកនៅតែមិនស្តាប់ឡើយ ហើយចុងក្រោយចៅអធិការក៏មិនដឹងធ្វើយ៉ាងណា ក៏ណែនាំឱ្យម្ចាស់ផ្ទះ យកឃ្លីបនេះទៅប្តឹងប៉ូលិសតែម្តងទៅ៕


Related posts

Leave a Comment