មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីឃើញលោក ឌួង ឆាយ និង នារីរូបស្អាតម្នាក់ឈ្មោះ ហ៊ ម៉ីលី ក្នុងពិធីភ្ជាប់ពាក្យនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២ នេះ។
កម្មវិធីភ្ជាប់ពាក្យរបស់លោក ឌួង ឆាយ ខាងលើមិនបានធ្វើឡើងឪឡារឹក ប៉ុន្ដែបានរៀបចំឡើងយ៉ាងប្រណីត ដោយមានផ្កាផ្ញីតែងលម្អ មានចាស់ទុំទាំងសងខាងដឹងឮ ព្រមទាំងមានភ្ញៀវកិត្តិយសជាច្រើនចូលរួមជាសក្ខីភាព។
លើសពីនេះ បើងាកទៅមើលសម្រស់អនាគតភរិយារបស់លោក ឌួង ឆាយ វិញ ឃើញថានៅក្មេង ថែមទាំងមានសម្រស់ស្រស់ស្អាតទៀតផង៕