រំភើបចិត្ត! សម្តេចតេជោ ហ៊ុនសែន និងភរិយា ឧបត្ថម្ភថវិកាជូនលោកតា ព្រហ្មម៉ាញ ចំនួន…

ខណ:ពេលដែលវីរសិល្បករអាយ៉ៃដ៏ល្បីរបស់កម្ពុជាលោកតា ព្រហ្មម៉ាញ កំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ ស្រាប់តែពេលថ្មីៗនេះ យោងតាមការបញ្ជាក់ពី ខុទ្ទកាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឲ្យដឹងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២២នេះ បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ជួបសំណេះសំណាលជាមួយលោកស្រី ម៉ាញ មសកា ដើម្បីសួរសុខទុក្ខពីស្ថានភាពជំងឺវីរសិល្បករអាយ៉ៃ លោកតាព្រហ្មម៉ាញ។

យ៉ាងណាមិញ នៅក្នុងការជួបសំណេះសំណាលនោះ សម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន សម្តេចទាំងទ្វេ បានឧបត្ថម្ភថវិកាចំនួន ៥ពាន់ដុល្លារអាមេរិក ដល់លោកតាព្រហ្ម ម៉ាញ ដែលកំពុងតែសម្រាកព្យាបាលជំងឺ។

គួរបញ្ជាក់ផងដែរថា លោកតាព្រហ្ម ម៉ាញ គឺជាតារាចម្រៀងអាយ៉ៃជើងចាស់ដ៏ល្បីដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន និងប្រជាពលរដ្ឋជាទូទៅ ដោយសារតែសមត្ថភាព និងវោហាស័ព្ទក្នុងការច្រៀងអាយ៉ៃដ៏បុិនប្រសប់របស់លោកតែម្តង៕

Related posts

Leave a Comment