រំភើបណាស់!គូស្នេហ៍របសPancakeសួរត្រង់ៗថា «រៀបការជាមួយបងអត់?» ខណៈកំពុងទទួលសញ្ញាបត្រ​…(មានវិដេអូ)

នៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២២ នេះ មហាជនជាច្រើនបានសម្តែងការសាទរជាខ្លាំងទៅលើគូស្នេហ៍របស់តារាស្រី Pancake និង លោកឧត្តមសេនីយ៍ Saksunthorn ក្រោយអ្នកទាំងពីបានផ្តាច់ប្តូររហូតបញ្ចប់ថ្នាក់បណ្ឌិតទាំងគូព្រមគ្នា បើទោះបីជារវល់នឹងការងារប៉ុនណាក៏ដោយនោះ។

ដោយឡែក អ្វីដែលមហាជនអ្នកគាំទ្រកាន់តែរំភើបចិត្តលើសពីនេះទៅទៀតនោះ ក្នុងថ្ងៃទទួលសញ្ញាបត្រថ្នាក់បណ្ឌិតរបស់គូស្នេហ៍មួយគូនេះដែរ គេឃើញលោកឧត្តមសេនីយ៍ Saksunthorn ក៏បានយកឱកាសមួយនេះឆ្លៀតសួរសំណួរយ៉ាងចាក់ដោតទៅកាន់គូស្នេហ៍ ១០ ឆ្នាំរបស់ខ្លួន នៅចំពោះមុខមនុស្សជាច្រើនថា ៖ «រៀបការជាមួយបងទេ»។

ចំពោះសំណួរយ៉ាងចាក់ដោតមួយនេះ ហាក់ធ្វើឱ្យតារាស្រី Pancake មិនហ៊ានមើលមុខគូស្នេហ៍ចំឡើយ តែបើទោះបីជាយ៉ាងនេះក្តី ចុងក្រោយនាងក៏នៅតែឆ្លើយទាំងទឹកមុខក្រហមទៅកាន់គូស្នេហ៍វិញនូវពាក្យពេចន៍មួយឃ្លាយ៉ាងមានន័យថា ៖ «យើងកាន់ដៃទៅមុខជាមួយគ្នា»។

យ៉ាងណាមិញ វាពិតជារឿងដ៏រំភើបចិត្ត និង ត្រេកអរណាស់ចំពោះគូស្នេហ៍របស់អ្នកទាំងពីរ ដែលមិនត្រឹមតែកាន់ដៃគ្នាសាងសុភមង្គលនៅថ្ងៃអនាគតជាមួយគ្នានោះទេ តែសូម្បីតែការសិក្សារក៏មិនបោះបង់ ហើយថែមទាំងស្រវ៉ាឱកាសមាសនេះស្របពេលតែមួយជាមួយគ្នាទៀត៕

Related posts

Leave a Comment