រំភើបណាស់!ទីបំផផុត ឧកញ៉ា ខេមរៈ សិរីមន្ត បានជួបនិងផ្តល់ថវិកាទៅកាន់ប្អូនប្រុសលក់លៀស ដល់ទៅ…

ក្រោយពីលោកឧកញ៉ា ខេមរៈ សិរីមន្ត បានប្រកាសរកក្មេងប្រុសម្នាក់ដែល មានជីវភាពលំបាក​រុញរទះលក់លៀសលាសថ្ងៃមុនមក ពេលនេះបានជួបផ្ទាល់ហើយ លោកក៏បានជូនជាថវិកាដល់ប្អូនប្រុសរហូតដល់ពីរលានរៀល សម្រាប់ការលើកទឹកចិត្តចំពោះការព្យាយាមតស៊ូរបស់ប្អូនប្រុសម្នាក់នេះផងដែរ។

ដោយឡែក យោងតាមគណនីបណ្តាញសង្គមរបស់តារាប្រុសរូបនេះ បានបង្ហោះរូបជាមួយប្អូនប្រុស និងព្រមទាំងបានផ្តល់ជូនជាប្រាក់រង្វាន់លើកទឹកចិត្តទៀតផង ដោយខ្លឹមសារដែលលោកបានសរសេរមានអត្ថន័យថា៖
ស្រលាញ់ប្អូនត្រង់ចេះតស៊ូនឹងតែម្តង ការតស៊ូពិតប្រាកដ ភាពស្មោះត្រង់ ថែមទាំងប្រឹងរៀនឱ្យពូកែទៀតអនាគតទៅប្អូននឹងជោគជ័យ ថវិកា២លានរៀលនេះជាការលើកទឹកចិត្តដល់ប្អូន
យ៉ាងណាមិញ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ក៏បានថ្លែងអំណរទៅកាន់ លោកឧកញ៉ា ខេមរៈ សិរីមន្ត ដែលកន្លងមកលោកតែងតែមានចិត្តសណ្តោសប្រណីដល់អ្នកដែលមានជីវភាពខ្វះខាត ជានិច្ច សូម្បីតែការងារសង្គមក៏លោកតែងឆ្លៀតពេលចូលរួមយ៉ាងសកម្មផងដែរ៕

Related posts

Leave a Comment