លោកឧកញ៉ា ខេមរ: សិរីមន្ត ប្រកាសរកប្អូនប្រុសលក់លៀសហាលកម្សត់ល្បីពេញហ្វេសប៊ុក

ក្រោយបានឃើញវីដេអូបង្ហាញពីសកម្មភាពរបស់ក្មេងប្រុសវ័យជំទង់ម្នាក់រុញរទេះលក់លៀសហាលកាត់ភ្លៀងដែលត្រូវបានគេចែកផ្សាយពេញបណ្តាញសង្គមនោះ ស្រាប់តែថ្មីៗនេះ តារាចម្រៀងដ៏ល្បីលោក ខេមរ: សិរីមន្ត យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួន បានបង្ហោះសារប្រកាសស្វែងរកក្មេងប្រុសរូបនោះ ដោយទទួលបានការចាប់អារម្មណ៍ពេញបណ្តាញសង្គម។

ជាក់ស្តែងនៅក្នុងសារនោះ លោកខេមរ: សិរីមន្ត បានសរសេរយ៉ាងដូច្នេះថា៖
មានបងប្អូនណាស្គាល់ផ្ទះរឺលេខទូរសព្ទ័ប្អូនម្នាក់នេះទេខ្ញុំពេញចិត្តការតស៊ូរបស់គាត់ចង់ជួយគាត់

យ៉ាងណាមិញ ក្រោយបានឃើញការបង្ហោះសាររបស់លោកខេមរ:សិរីមន្ត យ៉ាងដូច្នេះ មានមហាជន និងជាពិសេសហ្វេនៗដែលជាអ្នកលេងបណ្តាញសង្គមជាច្រើនបានចូលទៅខមិន ដោយមានអ្នកខ្លះបានប្រាប់ពីព័ត៌មានមួយចំនួនអំពីប្អូនប្រុសរូបនោះថែមទៀតផង៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖

Related posts

Leave a Comment