វណ្ណដា មិនងាយខឹ.ងទេ តែពេលនេះស្រាប់តែ វណ្ណដា តបនឹងពាក្យbully បែបនេះថា…

កាលពីថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ តារាចម្រៀងរ៉េបវ័យក្មេង វណ្ណដា បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍យ៉ាងខ្លាំងនូវ Story ដែលលោកបានផុសនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនចំនួន ២។
Story ដែល វណ្ណដា បានធ្វើឱ្យអ្នកគាំទ្រចាប់ភ្លឹកនោះ គឺលោកបានសរសេរភ្ជាប់នូវរឿងហួសចិត្តមួយ ដោយលោកបានរៀបរាប់ថា ៖ «ហេតុអ្វី ខ្ញុំត្រូវឆ្លងកាត់សំណួរឆ្កួតៗបែបនេះរាល់ថ្ងៃ? ស្គមម៉្លេះឥលូវ? នៅក្រៅតូចម៉្លេះ? Etc… Tf is wrong with these People? I mean like why? ហេតុអ្វី ជួបគ្នាលែងមានពាក្យថាសួស្តី ឬក៏ជម្រាបសួរ ម៉េចបានទៅជាសំណួរវិញ?»។

មូលហេតុដែលធ្វើឱ្យ វណ្ណដា បានបង្ហោះសាររៀបរាប់ខាងលើនេះ ក៏ព្រោះតែមានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានចូលទៅខមមិនលើរូបភាពរបស់លោកថា ៖ «ពូចាក់មាត់ នៅគ្លីនិកណា? ពូដា ទើបចាក់មាត់មែន?»។ លើសពីនោះ សំណួរខាងលើនេះ លោកក៏បានឆ្លើយតបវិញថា ៖ «ម៉ែឱ្យមកប៉ុនណា គឺស្ពាយទៅវិញប៉ុនណឹង! ចង់និយាយអ៊ីចឹង»៕

Related posts

Leave a Comment