(វីដអូ) Wan Jeab និយាយទាំងទឹកភ្នែក បើគ្មាន Chompoo ជីវិតនាងនឹងគ្មានថ្ងៃរស់បែបនេះទេ

ប្រិយមិត្តប្រាកដជាបានដឹងហើយថាក្នុងចង្កោមសិល្បៈថៃ តារានីមួយៗគឺសុទ្ធតែមានអ្នកចាត់ការផ្ទាល់ខ្លួនទាំងអស់។ ក្នុងនោះមហាជនយើងប្រហែលជាបានស្គាល់ដូចគ្នាសម្រាប់អ្នកចាត់ការផ្ទាល់ខ្លួនរបស់តារាស្រី Chompoo គឺនាង Wan Jeab ដែលជាអ្នកចាត់ការតារាម្នាក់កំពុងតែមានឈ្មោះបោះសំឡេងក្នុងសិល្បៈ។

គេសង្កេតឃើញថា បច្ចុប្បន្ន Wan Jeab កំពុងតែរស់នៅក្នុងជីវិតស៊ីវីល័យ មានលុយ និង ទ្រព្យចាយពេញៗដៃ ខណៈពេលពីមុនត្រឹមតែជាអ្នកលក់គ្រឿងសម្អាងធម្មតា។ ថ្លែងក្នុងកម្មវិធីសម្ភាសកម្សាន្តមួយ Wan Jeab បាននិយាយពីប្រវត្តិរបស់ខ្លួនដែលអាចឈានជើងក្លាយជាអ្នកចាត់ការ ព្រោះតែគុណបុណ្យរបស់តារាស្រី Chompoo ដោយហេតុថា Chompoo គឺជាអ្នកផ្គត់ផ្គង់ជាអ្នកជួយទំនុកបម្រុងដល់រូបនាងមករហូត។

និយាយទាំងទឹកភ្នែក អ្នកចាត់ការរូបនេះបានទម្លាយថា ជីវិតនាងប្រសិនបើគ្មានតារាស្រី Chompoo ទេ នាងប្រហែលជាគ្មានថ្ងៃនេះឡើយ។ នាងពិតជាអរគុណតារាស្រី Chompoo ខ្លាំងណាស់ រាល់នាងជួបការលំបាក Chompoo តែងតែព្យាយាមទាញនាងមកវិញ គឺថា Chompoo ពុំដែលបោះបង់នាងម្តងណាឡើយ៕


Related posts

Leave a Comment