(វីដេអូដង្ហែរបាំត្រុដិ) ប្រពៃណាស់!តួកុនខ្មែរជំនាន់ចាស់ ដឹកនាំដង្ហែក្បួនរបាំត្រុដិមុនចូលឆ្នាំខ្មែរ នៅក្រុងឡុងប៊ិច សហរដ្ឋអាមេរិក

ប្រមាណជិត ២០ ឆ្នាំមកហើយ ដែលអតីតតារាសម្តែងប្រុស យស បូវណ្ណៈ បានចាកចេញពីអាជីពសម្តែង និង បានចេញទៅរស់នៅឯសហរដ្ឋអាមេរិក ក្នុងរដ្ឋឡុងប៊ិច តែយ៉ាងណាតារាសម្តែងប្រុសល្បីឈ្មោះក្នុងទសវត្សរ៍ទី ៨០-៩០ នៅតែបន្តរក្សាទំនាក់ទំនងជាមួយអ្នកសិល្បៈ និង ផលិតករក្នុងស្រុកដដែល បើទោះបីជាលោកបានផ្អាកទទួលយកការងារសិល្បៈក៏ដោយ។

ទោះបីជាបានចេញទៅរស់នៅសហរដ្ឋអាមេរិកជុំគ្រួសារប្រពន្ធកូនយ៉ាងមានសុភមង្គលក្តី តារាសម្តែងជើងចាស់សម័យឆ្នាំ ៨០-៩០ ខាងលើ ក៏តែងតែបានមកលេងប្រទេសកំណើតជារឿយៗដែរ ដោយលើកចុងក្រោយនេះគឺនៅចុងឆ្នាំ ២០១៨ ដោយកាលណោះ លោកមិនត្រឹមតែមកលេងប្រទេសកំណើតធម្មតាទេ ប៉ុន្តែថែមទាំងបានចូលរួមថតភាពយន្តថ្មីឱ្យផលិតកម្មមហាហង្សតាមការអញ្ជើញទៀតផង ដែលរឿងនោះមានចំណងជើង «លោកឪពុក» ។

ជាងនេះទៅទៀត អ្វីដែលកាន់តែគួរឱ្យសរសើរដល់អតីតតារាភាពយន្តជើងចាស់ល្បីឈ្មោះជើងចាស់ លោក យស បូវណ្ណៈ ទៀតនោះ បើទោះជាឃ្លាតឆ្ងាយសិល្បៈក្នុងកម្ពុជាយ៉ាងណាក្តី តែលោកបានបន្តថែរក្សាវប្បធម៌ អរិយធម៌ខ្មែរនៅឯទីក្រុងឡុងប៊ិច ដោយគិតមកដល់ពេលនេះ គឺរយៈពេល ២០ ឆ្នាំហើយ ដែលលោកបានបង្កើតសមាគមន៍សិល្បៈនៅទីនោះ។

ជាក់ស្តែងនៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២២ ពេលវេលានៅប្រទេសកម្ពុជា ស្រាប់តែភរិយារបស់លោក យស បូវណ្ណៈ បានឡាយសកម្មភាពនៃការដង្ហែក្បួនរាំរបស់នាដកាកម្ពុជា ដែលរស់នៅក្នុងទីក្រុងឡុងប៊ិច រាំរបាំត្រុដ និង របាំផ្សេងទៀត ដើម្បីអបអរឱកាសបុណ្យចូលឆ្នាំប្រពៃណីខាងមុខនេះ។ក្នុងនោះដែរ មិនត្រឹមតែលោក យស បូវណ្ណៈ និង នាដកាខ្មែររស់នៅទីក្រុងឡុងប៊ិចនោះទេ ដែលបានចូលរួមដង្ហែក្បួនយ៉ាងអធឹកអធមនេះ គឺគេក៏ឃើញមានបងប្អូនខ្មែរជាច្រើនក៏បានចូលរួមរីករាយអបអរដូចគ្នាដែរ៕

តាមរយៈការឡាយ លោក យស បូវណ្ណៈ បានឱ្យដឹង បើគិតមកដល់ពេលនេះ លោកបានរៀបចំសមាគមន៍សិល្បៈ ថែរក្សាវប្បធម៌ អរិយធម៌ខ្មែរ រយៈពេលប្រមាណ ២០ ឆ្នាំហើយ ហើយការដង្ហែក្បួនរាំអបអរឱកាសបុណ្យចូលឆ្នាំខ្មែរនេះ គឺជាលើកទី ១៤)

Related posts

Leave a Comment