កាលពីថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ មហាជននៅក្នុងបណ្ដាញសង្គម ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងជុំវិញករណីបុរសម្នាក់ កំពុងតែហាត់ប្រាណលើកដុំដែក ដោយត្រូវដុំដែកហាត់ប្រាណ សង្កត់-កស្លា-ប់ភ្លាមៗនៅក្នុងបុរីមួយកន្លែង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទាក់ទិនទៅនឹងករណីនេះ បើតាមការបញ្ជាក់ពីប្រភពព័ត៌មានមួយ ដែលមានឈ្មោះ CSK News 24h បានឱ្យដឹងថា នៅវេលាម៉ោង ០៩:៤០ នាទីព្រឹក ថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនោះ យុវជនខាងលើ ដែលមានវ័យប្រមាណជាង ២០ ឆ្នាំ បានហាត់ប្រាណលើកដុំដែកសង្កត់-កស្លាប់ នៅក្នុងបុរីមួយកន្លែង ស្ថិតក្នុងផ្ទះលេខ ០៥ ផ្លូវលេខ ០៤ ភូមិ ៥ សង្កាត់ទឹកថ្លា ខណ្ឌសែន រាជធានីភ្នំពេញ។
តាមប្រភពបានឱ្យដឹងទៀតថា សពខាងលើមានឈ្មោះ ផេន ចាន់នី (ហៅ ពៅ) ភេទប្រុស អាយុ ២១ ឆ្នាំ មានស្រុកកំណើត នៅភូមិត្របែក ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម ជានិស្សិតទើបតែចប់បរិញ្ញា និង បានមកស្នាក់នៅកន្លែងខាងលើ ខណៈបើតាមប្រភពពីបងប្អូនម្ចាស់ផ្ទះ បានឱ្យដឹងថា សពខាងលើត្រូវបានម្ចាស់ផ្ទះ រាប់អានជាប្អូនធម៌ និង ពឹងឱ្យមកជួយមើលការខុសត្រូវផ្ទះនេះ ដោយគាត់បានទៅរស់នៅស្រុកក្រៅ ហើយរៀងរាល់ព្រឹក ជនរងគ្រោះ តែងហាត់ប្រាណលើកដុំដែកនេះ។
លុះនៅថ្ងៃកើតហេតុខាងលើ ម្ចាស់ផ្ទះបានទាក់ទងជនរងគ្រោះ តែគ្មានអ្នកទទួល ទើបតេទៅបងប្អូននៅជិតខាងឱ្យជួយមើល ទើបឃើញជនរងគ្រោះស្លាប់បាត់បង់ជីវិត ដោយដុំដែកហាត់ប្រាណ ធ្លាក់លើបំពង់-កស្លាប់ រួចរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ និង ធ្វើកោសល្យវិច័យ។ ភ្លាមៗនោះ កម្លាំងនគបាលជំនាញ បានឱ្យដឹងថា សពពិតជាស្លាប់ដោយសារដុំដែកធ្លាក់សង្កត់លលើពិតប្រាកដមែន ទើបសមត្ថកិច្ចមូលដ្ឋាន ធ្វើកំណត់ហេតុ រួចប្រគល់សពទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីខ្មែរនៅឯស្រុកកំណើត។
ខាងក្រោមនេះគឺជាវីដេអូស្តែងៗបង្ហាញពីសកម្មភាព ដែលបុរសខាងលើចេញមកលើកដុំដែក ដោយលើកបានបន្តិចក៏កើតហេតុស្មានមិនដល់ភ្លាមៗ និង បានស្លាប់គួរឱ្យអាសូរ ៖