មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ជាពិសេសអ្នកគាំទ្រវិស័យសិល្បៈសុទ្ធសឹងតែបានជ្រាបពីរឿងរ៉ាវជីវិតស្នេហារបស់ កំពូលតារាចម្រៀង ពេជ្រ សោភា ដែលមួយរយៈមុន នាងបានបង្ហាញសកម្មភាពស្និទ្ធស្នាលខ្លាំងជាមួយបុរសអាថ៌កំបាំងម្នាក់ ដែលគេស្គាល់ថាជាតារាម៉ូដែលមានរូបរាងខ្ពស់ស្រឡះមានឈ្មោះថា យ៉ូស៊្វេ។
ម្យ៉ាងវិញទៀត ក្រោយបង្ហាញជាសាធារណៈបែបនោះហើយ គេឃើញថា ពេជ្រ សោភា ហាក់កាន់តែបង្ហាញសកម្មភាព ក៏ដូចជាពាក្យសម្ដីសាសងគ្នាយ៉ាងផ្អែមល្ហែម ថែមទាំងប្រើភាសាបងអូនហៅគ្នាទៀតផង។
ដោយឡែកថ្មីៗនេះ មហាជនកំពុងតែចាប់អារម្មណ៍ និងហាក់ភ្ញាក់ផ្អើលផ្ទុះការចែករំលែកពេញបណ្ដាញសង្គម ក្រោយពីឃើញរូបភាព និង វីដេអូ ពេជ្រ សោភា និង តារាម៉ូឌែលរូបនេះ ថត Pre-Wedding ជាមួយគ្នា ដែលធ្វើឱ្យអ្នកគាំទ្រមានការំភើបចិត្ត និង សង្ស័យថាអ្នកទាំងពីរនឹងអាចជិតមានដំណឹងល្អផងដែរ។
យ៉ាងណាមិញ ក្រោយពីផ្ទុះចែករំលែករូបភាព និងវីដេអូថត Pre-Wedding របស់ ពេជ្រ សោភា និង តារាម៉ូឌែល យ៉ូស្វ៊េ បែបនេះ គេក៏បានឃើញខាងប្រុសចេញមុខបង្ហោះសារហាក់ស្រាយចម្ងល់មហាជនឱ្យបានដឹងថាវីដេអូ Pre-Wedding នេះ លោក និង អ្នកនាង ពេជ្រ សោភា គ្រាន់តែជាការថតស្ពតបង្ហាញគ្រឿងពេជ្រប៉ុណ្ណោះ។
ក្នុងនោះ តារាម៉ូឌែលយ៉ូហ្វេ បានសរសេរថា ៖«ថ្ងៃនេះ ជាថ្ងៃកំណើតខ្ញុំ ខ្ញុំពិតជារំភើបណាស់ និង ការថតស្ពតបង្ហាញគ្រឿងពេជ្រ អរគុណដល់ Idol ពេជ្រ សោភា Pich Sophea Happy My Birthday»៕