(វីដេអូ) ខ្លោចចិត្ត! រវល់រើសអេតចាយរកលុយចិញ្ចឹមប្អូនៗ និង ម្តាយ តែពេលមកដល់ផ្ទះវិញ ឃើញម្ដាយដេកស្ល-ា.ប់

ជារឿងដ៏គួរឱ្យខ្លោចចិត្តបំផុត ក្មេងស្រីម្នាក់ជួបទុក្ខនឹកស្មានមិនដល់ ដោយរវល់តែដើររើសអេតចាយ យកលុយផ្គត់ផ្គង់គ្រួសារ ស្រាប់តែមកដល់ផ្ទះត្រូវម្ដាយស្លាប់ចោលបាត់ គួរឱ្យសោកសង្រេងបំផុត។

ទាក់ទិនទៅនឹងករណីនេះ តាមរយៈគណនីមួយដែលមានឈ្មោះ ស៊ិន សាវន បានបង្ហោះនូវវីដេអូសួរនាំក្មេងស្រី ព្រមទាំងភ្ជាប់សារឱ្យបានដឹងថា ក្មេងស្រីខាងលើរវល់តែទៅ​រើសអេតចាត​ យកលក់​ដើម្បី​យកលុយ​មកទិញ​បាយឱ្យ​ប្អូន​ និង ​ម្តាយហូប​ ស្រាប់តែមកដល់ផ្ទះ​ត្រូវម្តាយស្លាប់ចោលបាត់​ នៅចំណុចបន្ទប់ជួល ស្ថិតក្នុង​សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ​។

ក្នុងនោះបើតាមការបញ្ជាក់ពីក្មេងស្រីកម្សត់ផ្ទាល់ ដែលមានឈ្មោះ សុខហេង បានឱ្យដឹងថា ខ្លួនឈប់រៀនត្រឹមថ្នាក់ទី ២ ហើយសព្វថ្ងៃ ប្រកបរបររើសអេតចាយ និង មានបន្ទុក ២ នាក់ ដែលត្រូវចិញ្ចឹម ខណៈក្នុង ១ ថ្ងៃ ខ្លួនរកចំណូលបានពីការរើសអេតចាយ ១ ម៉ឺន ទៅ ២ ម៉ឺនរៀល។

ក្មេងស្រីបានបញ្ជាក់ទៀតថា រូបគេដឹងថាម្ដាយស្លាប់ នៅខ្ទង់ម៉ោង ១២ កន្លះ ដោយមុនស្លាប់មួយថ្ងៃ ម្ដាយក្មេងស្រីបានផ្ដាំថា បើគាត់ស្លាប់ឱ្យកូនៗទៅនៅជាមួយពូ និង មើលថែប្អូនៗ ២ នាក់ កុំឱ្យដើរផ្លូវខុស ខណៈខ្លួនលែងមានម្ដាយបង្កើតហៅនឹងគេទៀតហើយ ដោយឪពុករបស់ខ្លួនសព្វថ្ងៃនេះ គឺជាឪពុកចុង។

ចំពោះរឿងរ៉ាវដ៏គួរឱ្យសោកសង្រេងនេះ បានធ្វើឱ្យមហាជន ក៏ដូចជាសប្បុរសជន នាំគ្នារំជួលចិត្ត ឧបត្ថម្ភថវិការមួយចំនួនជូនក្មេងស្រី គ្រាន់បានផ្គត់ផ្គង់គ្រួសារ និង បានចូលរៀនដូចគេដូចឯងវិញ៕


Related posts

Leave a Comment