(វីដេអូ) ទ្រាំមិនបាន! ពេជ្រ សោភា ដាក់មួយចុកៗ ផ្ញើទៅអ្នកយករូបមង្គលការនាងបង្ហោះ

ពិតណាស់ ថ្មីៗនេះ លើបណ្ដាញសង្គមគេឃើញថាមានអ្នកចែករំលែករូបភាពវីដេអូ ដែលបានគាស់កកាយរំឭករឿងរ៉ាវស្នេហាអតីតកាលរបស់តារាចម្រៀងស្រី ពេជ្រ សោភា ដែលបានយករូបភាពវីដេអូអាពាហ៍ពិពាហ៍របស់នាងក្រាបផ្ទឹមជាមួយនឹងអតីតស្វាមីជាអណិកជនអាមេរិក កាលពីឆ្នាំ ២០១៥ បង្ហោះលើបណ្ដាញសង្គមឡើងវិញ។

ក្រោយឃើញបែបនេះ មិនបង្អង់យូរទំនងជាទ្រាំមើលមិនបាន អ្នកនាង ពេជ្រ សោភា ក៏បានចេញវីដេអូខ្លីមួយនិយាយទៅអ្នកយករូបភាពវីដេអូថ្ងៃមង្គលរបស់នាងទៅបង្ហោះនោះ ដោយនិយាយបែបសំឡេងជំនាន់ដើមលាយឡំជាមួយការលេងសើច និង ពាក្យសម្ដីយ៉ាងចាក់ដោតខ្លាំងផ្ញើទៅកាន់ពួកគេ។

ក្នុងវីដេអូនោះ អ្នកនាង ពេជ្រ សោភា បាននិយាយរៀបរាប់ផ្ញើទៅកាន់អ្នកយកវីដេអូមង្គលការរបស់អ្នកនាងបង្ហោះលើបណ្ដាញសង្គមនោះថា ៖ «អីយ៉ា ចុះអ្នកណាគេនោះក៏សាហាវម៉្លេះ ផុសរូបអាពាហ៍ពិពាហ៍របស់ខ្ញុំ ហើយផុសដើម្បីអ្វី ដើម្បីឱ្យគេចាប់អារម្មណ៍មែន? ផុសទៀតទៅអ៊ីចឹង មិនអីទេ យ៉ាងណាខ្ញុំក៏ធ្លាប់ក្រាបក្បាលដល់កន្ទេលទទួលផ្កាស្លាពីមេបាចាស់ទុំត្រឹមត្រូវ ហើយរាល់ថ្ងៃជាមេម៉ាយមានខាន់ស្លា មិនខ្វល់ពីរឿងគេទេ ខ្លាចអត់មានអង្ករច្រកឆ្នាំង ហើយអ្នកផុសរកវីដេអូហ្នឹងមានអង្ករញ៉ាំទេ? មានលុយសល់នៅ? បើនៅទេឈប់សិនទៅ រកលុយសិនទៅ ហើយមិនខឹងទេ ខ្លាចចាស់ណាស់ ព្រោះអាយុ ៣៩ ទៅហើយ»៕


Related posts

Leave a Comment