(វីដេអូ) ផ្ទុះការសរសើរ ចំរើន សុភ័ក្រ និង បងស្រី នាំក្រុមមិត្តរាំរបាំជនជាតិសួយថែប្រពៃណី ផ្អើលស៊ែរពេញហ្វេសប៊ុក

មហាជនអ្នកគាំទ្រប្រាកដជាធ្លាប់បានដឹងមកហើយ ពីទេពកោសល្យសិល្បៈរបស់សិល្បការិនី ២ រូប ត្រូវជាបងប្អូនបង្កើតនឹងគ្នា គឺកញ្ញា ចំរើន សុភា និង កញ្ញា ចំរើន សុភ័ក្ត្រ ដែលជាតារាចម្រៀងទាំងសម័យ និង បុរាណនោះ។

សិល្បការិនីក្នុងត្រកូល ចំរើន ២ រូបខាងលើនេះ មិនត្រឹមតែដុងសិល្បៈតែ ២ នាក់នោះទេ តែគ្រួសារដែលមានឈាមជ័រសិល្បៈតាំងពីតំណលោកឪពុកដែលជាមន្ត្រីនៅក្នុងនាយកដ្ឋានសិល្បៈ និង ជាតន្ត្រីករភ្លេងបុរាណនេះ ក៏មានប្អូនប្រុសពៅឈ្មោះ ចំរើន តារា ក៏មានដុងជាសិល្បៈដូចបងស្រីផងដែរ។

ខណៈមានដុងសិល្បៈទាំងគ្រួសារនោះ ថ្មីៗកន្លងទៅនេះ ចំរើន សុភ័ក្រ និង ចំរើន សុភា ជាបងស្រី បាននាំបងប្អូន និង ក្រុមមិត្តភក្តិបង្ហាញសិល្បៈខ្មែរក្នុងទម្រង់ជារបាំជនជាតិ ដោយបានបង្ហាញលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ បង្កឱ្យមានការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលយ៉ាងខ្លាំង។

សម្រាប់របាំជនជាតិដែលពីរនាក់បងប្អូន និង ក្រុមមិត្តភក្តិបានសម្តែងនោះ ត្រូវបានគេដឹងថាជារបាំជនជាតិសួយ ដែលមានឈ្មោះ របាំព្លយសួយ ជាប្រពៃណីដ៏ចំណាស់មួយ តំណាងឱ្យបងប្អូនជនជាតិសួយ ដែលរស់នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ក្រោយពីបានបង្ហាញរាំរបាំនេះរំលេងលើបណ្តាញសង្គមហ្វេសប៊ុកហើយនោះ គេបានកត់សម្គាល់ឃើញមានមហាជនជាច្រើនបានរំភើប និង សប្បាយរីករាយយ៉ាងខ្លាំង ដែលបានឃើញរបាំនេះត្រូវបានបងប្អូនត្រកូល ចំរើន និង មិត្តភក្តិ លើកយកមកបង្ហាញបែបនេះ ដោយម្នាក់ៗបានពោលសរសើរមិនដាច់ពីមាត់។

ស្របគ្នានឹងការបង្ហោះបង្ហាញពីតារាស្រី ចំរើន សុភ័ក្រ នោះដែរ តារាស្រីរូបនេះក៏បានសរសេររៀបរាប់ដែរថា ៖ «ខានរាំ ៧ ឆ្នាំហេីយ នឹកទាំងអស់គ្នាណាស់ អ្នកខ្លះកូន ១ កូន ២ អស់ហើយ នៅឡើយតែអាឆើតឆាយ មិត្តខាងសិល្បៈបុរាណប្រពៃណី។ បង្ហាត់បង្រៀនដោយលោកគ្រូ អៀង ស៊ីធុល និង លោកគ្រូ សឿ វុទ្ធី អ្នកគ្រូ ពេជ្រ គន្ធារី និង អ្នកគ្រូ ណុប ធីតា។ គោរពជូនពរលោកគ្រូអ្នកគ្រូ មានសុខភាពល្អជារៀងរហូត កូនសិស្សទាំងអស់គ្នានៅតែនឹករឭក និង ស្រឡាញ់លោកគ្រូ និង អ្នកគ្រូជាងរៀងរហូត»៕

Related posts

Leave a Comment