(វីដេអូ) ផ្អើលឆាក! Will Smith ឡើងទះកំផ្លៀងតារាកំប្លែងម្នាក់ដែរនិយាយប៉ះពាល់ទៅលើភរិយាខ្លួន នៅលើឆាកកំពុងផ្សាយផ្ទាល់…

តារា​សម្ដែង Will Smith បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ពាសពេញ​ឆាក​កម្មវិធី​ពាន​រង្វាន់ «អូស្កា» ក្រោយ​រូប​លោក​ផ្ទុះ​ការ​ខឹង​សម្បារ និង ដើរ​ឡើង​ទៅ​លើ​ឆាក ដាល់​មុខ​តារា​កំប្លែង Chirs Rock មួយ​ទំហឹង ក្រោយ​តារា​កំប្លែង​រូប​នោះ ធ្វើ​ការ​និយាយ​លេប​ខាយ​លេង​សើច​ពី​ភរិយា​លោក Jada Pinkett Smith។

តាម​រយៈ​វីដេអូ​ក្នុង​កម្មវិធី បង្ហាញ​ឱ្យ​ឃើញ​ថា តារា​ប្រុស​ញញឹម​ស្រស់​រូប​នេះ បាន​មាន​ការ​ប្រកាន់​ខឹង​នឹង​តារា​កំប្លែង Chris Rock ដែល​បាន​ធ្វើ​ការ​និយាយ​លេង​សើច​ចំពោះ​ការ​កាត់​សក់​ខ្លី​របស់ Pinkett Smith។
គួរ​ឱ្យ​ដឹង​ថា កាល​ពី​មុន តារា​សម្ដែង Pinkett Smith ធ្លាប់​បាន​ទម្លាយ​ពី​បទ​ពិសោធ​របស់​នាង​ដែល​ជួប​ប្រទះ​ការ​ជ្រុះ​សក់​ខ្លាំង រហូត​ធ្វើ​ឱ្យ​នាង​ត្រូវ​កោរ​សក់​ចេញ។ ដូច្នេះ​ហើយ ការ​និយាយ​លេង​សើច​នឹង​សក់​ចំពោះ​ភរិយា​លោក​ពី​សំណាក់​តារា​កំប្លែង​រូប​នោះ គឺ​ពិត​ជា​ធ្វើ​ឱ្យ Will Smith ខឹង​ជា​ខ្លាំង​រហូត​ទប់​អារម្មណ៍​មិន​បាន ឡើង​ទៅ​ទះ​កំផ្លៀង Chris Rock ដល់​លើ​ឆាក​បែប​នេះ៕

Will Smith, right, hits presenter Chris Rock on stage while presenting the award for best documentary feature at the Oscars on Sunday, March 27, 2022, at the Dolby Theatre in Los Angeles. (AP Photo/Chris Pizzello)


Related posts

Leave a Comment