(វីដេអូ) មាស នីតា អ្នក Cover បទ «ផ្លូវណាទៅផ្ទះម៉ែក្មេក» ឡាយទាំងទឹកភ្នែក ក្រោយបុរសម្នាក់ឆាតប្រមាថកប់ៗមាត់

ប៉ុន្មានថ្ងៃនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកនិយមស្តាប់បទចម្រៀងពីរោះៗច្បាស់ជាបានជ្រាបហើយ ពាក់ព័ន្ធនឹងបទ «ផ្លូវណាទៅផ្ទះម៉ែក្មេង» ដែលតារាចម្រៀងស្រី មាស នីតា បានយកមក cover និង ត្រូវបានលុបចោលវិញ ក្រោយមានអ្នកចូលទស្សនាដល់ទៅ ១៦ លានដង។

ការលុបខាងលើនេះដែរ ក៏ត្រូវបានផលិតកម្មដើមដែលផលិតបទចម្រៀងខាងលើ បានចេញមុខមកបកស្រាយច្បាស់ៗហើយដែរ ដែលសម្រេចស្នើឱ្យអ្នក Cover បទ «ផ្លូវណាទៅផ្ទះម៉ែក្មេង» លុបចេញពី Chanel Youtube នោះ។

យ៉ាងណាក្រោយ បទចម្រៀង Cover កញ្ញា មាស នីតា បានត្រូវលុបចេញ ស្រាប់តែនៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២២ នេះ តារាចម្រៀងស្រីរូបនេះ បានធ្វើការឡាយយំសស្រាក់ និង ផុសពាក្យយ៉ាងឈឺចាប់ ក្រោយមានបុរសម្នាក់បានឆាតទៅប្រើពាក្យមិនសមរម្យដាក់នាង ពាក់ព័ន្ធនឹងការ Cover បទចម្រៀងនោះ។

តាមរយៈសារភ្ជាប់នឹងរូបភាពសន្ទនាតាមឆាត ព្រមជាមួយខមមិនរវាងនាង និង បុរសរូបនោះ កញ្ញា មាស នីតា បានរៀបរាប់ថា ៖ «ខ្ញុំសុំឱ្យបងម្ចាស់អាខោនខាងក្រោមនេះ មកដោះស្រាយជាមួយខ្ញុំ។ ហេតុអីជេរ និង មើលងាយខ្ញុំជាសាធារណៈ? បងជាមនុស្សប្រុស ម៉េចមិនចេះប្រើភាសាឱ្យបានល្អជាងនេះ ដែលប្រើភាសា ង៉ែង ហង មី? ខ្ញុំអាចប្តឹងបងបានពីបទជេរប្រមាទ និង មើលងាយខ្ញុំបាន។ ខ្ញុំទុកពេលឱ្យបង ៣ ម៉ោង»៕

Related posts

Leave a Comment