ថ្មីៗនេះ មហាជនអ្នកលេងបណ្ដាញសង្គម ជាពិសេសនៅក្នុង TikTok បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និង អាណិតអាសូរ ចំពោះអ៊ំប្រុសមួយរូប ដែលអង្គុយហូបបាយម្នាក់ឯងកៀនតុការគួរឱ្យអាណិត និង ស្រណោះក្រៃលែង ដែលត្រូវបានគេចែករំលែកបន្តព្រោងព្រាតពេញបណ្ដាញសង្គម។
ក្រោយឃើញបែបនេះ ស្រាប់តែនៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២២ តារាកំប្លែងលោក ពាក់មី បានប្រកាសនៅលើគណនីខ្លួនថា ៖ «បងប្អូន! ខ្ញុំរកអ៊ំម្នាក់ដែលហូបបាយនៅកៀនតុ ក្នុងកម្មវិធីការនោះ មិនទាន់ឃើញទេ ឥឡូវ ស្រីអូន គាត់ទើបតែបានមើលវីដេអូនោះ គាត់ពឹងឱ្យខ្ញុំជួយរកអ៊ំនោះឱ្យឃើញ»។
បន្ថែមលើសពីនេះ ទាក់ទិនទៅនឹងរឿងរ៉ាវស្វែងរកអ៊ំប្រុសកម្សត់នេះ តារាកំប្លែង ពាក់មី បានឱ្យដឹងទៀតថា បើបងប្អូនណាស្គាល់គាត់ អាណិតគាត់ សូមជួយខលទៅលេខរបស់លោកផ្ទាល់គឺ 015 300 007 និង ហាមស៊ីញ៉ូលេង៕