(វីដេអូ) អ្នកគាំទ្រសប្បាយចិត្ត ពេលឃើញតារាកំប្លែងលោក សង់ស៊ីស មានសុខភាពប្រសើរជាងមុន

កន្លងមកមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមបានដឹងឮខ្លះៗរួចមកហើយពីស្ថិតភាពសុខភាពរបស់តារាកំប្លែងជើងចាស់ លោកតា សង់ស៊ីស ដែលកន្លងមកលោកធ្លាប់ធ្លាក់ខ្លួនឈឺធ្ងន់ចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់ ដែលធ្វើឱ្យក្រុមគ្រួសារ អ្នកសិល្បៈដែលគោរពស្រឡាញ់លោក ក៏ដូចជាអ្នកគាំទ្រតារាជើងចាស់រូបនេះ មានក្ដីព្រួយបារម្ភជាខ្លាំង។

យ៉ាងណាមួយរយៈចុងក្រោយនេះ សុខភាពរបស់តារាកំប្លែងជើងចាស់ខាងលើ ហាក់ត្រឡប់មកល្អប្រសើរឡើងវិញម្ដងទៀត បន្ទាប់ពីគេឃើញសកម្មភាពមួយដែល សុន ស្រីនិត កូនស្រីបង្កើតរបស់លោកតា សង់ស៊ីស បានបង្ហោះវីដេអូរបស់លោកកំពុងទទួលទានអាហារនៅខាងក្រៅ ដែលលោកអាចអង្គុយ និង ទទួលទានអាហារបានដោយខ្លួនឯង។

ងាកមកតារាកំប្លែង អ្នកនាង កាឆយ ដែលជាកូនស្រីម្នាក់ទៀតរបស់លោកតា សង់ស៊ីស ក៏បានបង្ហាញក្ដីរំភើបពេលឃើញលោកឪពុកមានសុខភាពប្រសើរឡើងវិញដូច្នេះថា ៖ «ពុកចាស់ហើយ អាណិតណាស់កូនឃើញពុកពិសាបានពិតជាសប្បាយចិត្ត សូមពុកអាយុវែង និង សុខភាពល្អ»៕


Related posts

Leave a Comment