(វីដេអូ) អ្នកណាមិនរំភើបចិត្ត! ដូនចាស់លក់ផ្លែឈើ ជួបឧកញ៉ា ទៀ វិចិត្រ ទិញអស់គ្មានសល់មួយរំពេច

ថ្មីៗនេះ មហាជននៅក្នុងបណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និង រំភើបចិត្តជាខ្លាំង ក្រោយបានឃើញវីដេអូសកម្មភាពឧកញ៉ា ទៀ វិចិត្រ បានជួយទិញផ្លែឈើដូនចាស់មួយរូបនៅតាមផ្លូវ អស់ត្រឹមមួយរំពេច គួរឱ្យកោតសរសើរ។

តាមរយៈវីដេអូប្រមាណជាង ០៨ នាទី បានបង្ហាញពីសកម្មភាព ឧកញ៉ា ទៀ វិចិត្រ និង ក្រុមគ្រួសារ បាននាំគ្នាជួយទិញ អង្ក្រង និង ផ្លែឈើ ដែលដូនចាស់តម្រៀបលក់នៅថាស តាមដងផ្លូវ ដោយទិញយកទាំងអស់តែម្ដង ធ្វើឱ្យដូនចាស់មានអារម្មណ៍រំភើប អង្គុយសំពះជូនពរយ៉ាងរំជួលចិត្ត។

ក្រោយលក់ផ្លែឈើទាំងនោះអស់ លោកឧកញ៉ា បានជូនថវិកាលោកយាយថែម ១០ ម៉ឺនរៀលទៀត ដោយដូនចាស់រំភើបចិត្តពេក បានត្រឹមអង្គុយសំពះជូនពរចំពោះជំនួយមួយនេះ ដោយញញឹមប្រកបដោយភាពសប្បាយរីករាយនៅក្នុងដួងចិត្ត៕

Related posts

Leave a Comment