(វីដេអូ) Great ទម្លាយច្បាស់ៗ Jackie ជានារីដែលខ្លួនពេញចិត្ត តែលោកពុំអាចផ្ដើមស្នេហ៍បាន ព្រោះមូលហេតុនេះ

កំពូលតារាប្រុសមានល្បីឈ្មោះបោះសំឡេងពេញពិភពសិល្បៈ ជីវិតហាក់ជាជោគជ័យខ្លាំងសម្រាប់លោក Great Warinthorn តែដូចជាឯកាបន្តិចដោយមកទល់ពេលនេះហើយ តារាប្រុសរូបនេះនៅមិនទាន់បានបង្ហើបពីរឿងរ៉ាវស្នេហានៅឡើយទេ ខណៈដែលមិត្តភក្តិរួមជំនាន់លោកគេរៀបការមានគ្រួសារកូនមួយកូនពីរស្ទើរតែអស់ទៅហើយនោះ។

ជាការពិតទោះបីមិនទាន់បើកបេះដូងយកគូស្នេហ៍ តែ Great ជាបុរសឆ្វាក់ស្នេហ៍ណាស់ កន្លងមកមាននារីជាច្រើនដែលពេញចិត្តចំពោះលោក។ ក្នុងនោះគេក៏ឃើញតារាស្រី Jackie Jacquelin ដែលគេស្គាល់ថាជាតារាសម្ដែងថៃមានរូបសម្រស់ស្រស់ស្អាតនោះ ក៏ធ្លាប់ទម្លាយថាខ្លួនពេញចិត្តចំពោះ Great ដូចគ្នា។

តួយ៉ាងកាលពីពេលថ្មីៗក្នុងកម្មវិធីកម្សាន្តមួយតារាប្រុស Great ក៏បានទម្លាយថា ៖ «តារាស្រី Jackie Jacquelin ក៏ជានារីម្នាក់ដែលលោកពេញចិត្តដូចគ្នា តែលោកពុំបានជ្រើសរើសនោះទេ មូលហេតុមិនមែន Jackie Jacquelin ជាមនុស្សស្រីមិនល្អគ្រប់គ្រាន់សម្រាប់លោកនោះទេ គឺលោកទៅវិញទេដែលមិនល្អគ្រប់គ្រាន់ក្នុងការមើលថែបេះដូងនរណាម្នាក់នោះ» ៕


Related posts

Leave a Comment