(វីដេអូ) Thank សង្សារចាស់​ Tangmo មកបើកសន្លឹកបៀរមើលពីរឿងក្តីរបស់នាង ដឹងអត្ថន័យហើយព្រឺសម្បុរ

តារាប្រុស Thank Phongsakorn គឺជាអតីតមិត្តប្រុសមួយរូបរបស់តារាស្រី Tangmo ហើយក្នុងការស្លាប់របស់នាងកន្លងទៅនេះ លោកក៏បានមកជួយខ្នះខ្នែង លូកមាត់លូក-ក ស្រែករកយុត្តិធម៌ឱ្យនាងមិនដាច់នោះទេ រហូតធ្វើឱ្យមានអ្នកមកគំរាមលោកដោយរូបភាពផ្សេងៗថែមទៀតផង។

យ៉ាងណាមិញ តារាប្រុសរូបនេះ ត្រូវបានគេដឹងថា លោកក៏ជាអ្នកចេះខាងបើកសន្លឹកបៀរមើលពីរឿងរ៉ាវផ្សេងៗផងដែរ ទើបកាលពីថ្មីៗកន្លងទៅនេះ លោកបានឡើងទៅចូលរួមកម្មវិធីមួយ រួចក៏បានឆ្លៀតបើកសន្លឹកបៀរមើលពីរឿងរ៉ាវការស្លាប់របស់អតីតសង្សារឱ្យមហាជនបានឃើញ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ក្នុងនោះ ដំបូងឡើយលោកបានបើកបៀរចំនួន ៥ សន្លឹក ដែលតំណាងឱ្យអ្នកទាំង ៥ នាក់ ដែលនៅលើទូកនោះ។ លោកបានឱ្យដឹងថា អ្នកនៅលើទូកទាំងប៉ុន្មានគឺសុទ្ធតែមានរឿងលាក់បាំងទាំងអស់ ហើយសន្លឹកបៀរបស់ Sand បាន​ឱ្យដឹងថា កាលដែលនាងបានស្ងាត់ទៅមួយរយៈនេះ គឺមិនមែនស្ងាត់ទៅធម្មតានោះទេ ចំណែកសន្លឹកបៀរបស់វិញ Gatick គឺបង្ហាញឱ្យដឹងថា នាងត្រូវបានអ្នកមួយចំនួនបង្ខំឱ្យបិទបាំង​ ហើយអ្នកដែលទម្លាយការពិតបានគឺមានតែនាងប៉ុណ្ណោះ។

សន្លឹករបស់ Poh គឺជាអ្នកដែលតែងរត់ទៅមុខ រួចខ្លួនជានិច្ច ដោយសារតែសមត្ថភាពរបស់លោក ហើយចំណែករបស់ Robert គឺបង្ហាញឱ្យឃើញច្បាស់ថាលោកគឺជាអ្នកបើកបរនៅពេលកើតហេតុ។

ដោយឡែក ពិធីករក៏បានសួរទៀតថា តើម្តាយរបស់ Tangmo នឹងតស៊ូ ឬ ថយ​ក្នុងរឿងក្តីនេះ ពេលនោះ Thnak ក៏បានបើកប៉ះចំសន្លឹកបៀរភ្នំទឹកកក ហើយបានពន្យល់ថា ម្តាយរបស់នាងនឹងមិនសូវតស៊ូនោះទេ គឺដូចជាចាំអ្វីម្យ៉ាងសិន ហើយពេលណាដែលទឹកកករលាយ​ នោះគាត់នឹងងើបមកតស៊ូខ្លាំងម្តងទៀត ដូច្នេះយើងត្រូវជួយគាត់ ជួយឱ្យទឹកកកទាំងប៉ុន្មានរលាយ បើមិនដូច្នោះទេ រឿងនឹងចប់ដោយមិនល្អឡើយ ហើយម្យ៉ាងទៀតអ្នកដែលនៅជុំវិញខ្លួនគាត់ ដែលឱ្យយោបល់គាត់នោះ គឺមើលទៅហាក់មិនសូវមានបំណងល្អប៉ុន្មាននោះទេ៕


Related posts

Leave a Comment