វ័យទើប ១១ ឆ្នាំ កូនស្រី Dj Rock ម្ចាស់បទ «ជិះដំរីលេងនឹងបង» ស្នងអាជីពពីឪពុកយ៉ាងជំនាញ

បើរំឭកទៅកាលជំនាន់ឆ្នាំ ២០០០ ជាពេលវេលាមួយដែលមហាជន និង មិត្តៗយុវវ័យចូលចិត្តនិយមស្តាប់វិទ្យុមានការអត្ថាធិប្បាយដោយ DJ ល្បីៗពេញនិយមជាច្រើន។ ក្នុងនោះ គេចាំបានថា DJ Rock ក៏ជា DJ មួយរូប ដែលមានប្រជាប្រិយភាព ឆក់បានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន និង ប្រិយមិត្តអ្នកស្តាប់ផងដែរ។

កាលនោះ មិនត្រឹមតែជា DJ ដ៏មានប្រជាប្រិយភាពនៅតាមរលកធាតុអាកាសនោះឡើយ DJ Rock ក៏សាងកេរ្តិ៍ឈ្មោះច្រៀងនៅក្នុងផលិតកម្ម KH Promotion ដែលភាគច្រើនបទចម្រៀងរបស់ DJ មាឌល្អិតរូបនេះ គឺសុទ្ធសឹងតែជាប្រភេទរ៉េបទាំងអស់។ លើសពីនោះ បទចម្រៀងដែល DJ Rock ត្រូវបានមហាជនកាន់តែស្គាល់ និង សរសើរទៀតនោះគឺបទ «ជិះដំរីលេងនឹងបង»។

យ៉ាងណាមិញ គិតមកត្រឹមឆ្នាំ ២០២២ នេះ DJ Rock ហាក់មិនសូវបានបង្ហាញវត្តមាន និង បង្ហើរសំឡេងតាមរលកធាតុអាកាសទៀតទេ ដោយ DJ Rock បានបន្តអាជីពចាក់ភ្លេង EDM តាមកម្មវិធីនានា ។ លើសពីនោះ DJ Rock ក៏ជាផលិតករ អ្នកដឹកនាំក្នុងខ្សែភាពយន្ត ក៏ដូចជាស៉្បតពាណិជ្ជកម្ម និង កម្មវិធីទូរទស្សន៍នានាទៀតផងដែរ។

ដោយឡែកបើនិយាយពីជីវិតអាពាហ៍ពិពាហ៍វិញនោះ ក្រោយរៀបការរួច DJ Rock ទទួលបានចំណងដៃកូនស្រីម្នាក់ និង ប្រុសម្នាក់ហើយ ហើយអ្វីដែលកំពុងតែធ្វើឱ្យមហាជនមានការចាប់អារម្មណ៍នោះ គឺកូនប្រុសស្រីរបស់លោក គឺមានដុងដូចជាឪពុកខ្លាំងណាស់ ពោលគឺកូនៗទាំង ២ មានជំនាញចាក់ភ្លេងដូច DJ Rock យ៉ាងដូច្នោះដែរ។

ជាក់ស្តែង ទៅមើលកូនស្រីច្បងវ័យប្រមាណជិត ១២ ឆ្នាំ របស់ DJ Rock មានឈ្មោះក្នុងវិស័យសិល្បៈថា J-kawin ក៏កំពុងតែអង្រួនចិត្តមហាជនមិនតិចនោះទេ ដោយនាងតូចបានចេញចាក់ភ្លេង EDM តាមកម្មវិធីផ្សេងៗ ជាមួយឪពុកយ៉ាងស្ទាត់ជំនាញ។ ចំនុចនេះដែរ មហាជនក៏បានសរសើរពីនាងតូច J-Kawin ដែលមានដុងសិល្បៈសាងកេរ្តិ៍ឈ្មោះ និង អាចរកចំណូលតាំងពីតូចថែមទៀតផង៕

Related posts

Leave a Comment