សងសឹក! ស្ត្រីម្នាក់ខឹងប្ដីលួចផិតក្បត់ យកខោអាវ និង របស់របរប្រេនៗប្ដីឡាយលក់ខ្ទេច

ថ្មី​ៗ​នេះ ស្ត្រី​សញ្ជាតិ​ហ្វីលីពីន​​ម្នាក់ បាន​កើត​ការ​ខឹង​សម្បារ​ខ្លាំង ក្រោយ​ប្ដី​របស់​នាង​បាន​លួច​ផិត​ក្បត់ និង ចាកចេញ​ពី​នាង ទៅ​តាម​ស្រី​ស្នេហ៍​របស់​គេ បណ្ដាល​ឱ្យ​នាង​ឈឺ​ចិត្ត​ខ្លាំង​រហូត​រក​វិធី​សងសឹក​វិញ។

ខុស​ប្លែក​ពី​ស្ត្រី​ដ៏​ទៃ ដែល​នៅ​ពេល​ខឹង​ហើយ របស់​របរ​ប្រើប្រាស់​របស់​ប្ដី​ទាំង​ប៉ុន្មាន ឃើញ​ហើយ​គឺ​សឹង​តែ​បំផ្លាញ​ចោល​នៅ​នឹង​មុខ​នោះ តែ​នាង​បែរ​ជា​កើត​គំនិត​ថ្មី ដោយ​ធ្វើ​ការ​ប្រមូល​ខោអាវ រួម​ទាំង​របស់របរ​ប្រេនៗ​របស់​ប្ដី​នាង យក​មក​ឡាយ​លើ​ហ្វេសប៊ុក​ដាក់​លក់​យក​ប្រាក់​ទៅ​វិញ។

របស់​របរ​ប្ដី​ដែល​នាង​យក​មក​ឡាយ​លក់​នោះ រួម​មាន អាវ​ម៉ាក Lacoste, Yeezys, មួក និង​ថែម​ទាំង​ស្បែកជើង limited edition មួយ​គូ​ថែម​ទៀត​ផង។ ជា​លទ្ធផល​នៃ​ការ​ឡាយ​លក់​នេះ​ដែរ ស្ត្រី​រូប​នោះ គឺ​រក​ប្រាក់​បាន​គួរ​សម​ដែរ ដោយ​នាង​លក់​បាន​រហូត​ដល់​ជិត ៤ ០០០ ដុល្លារ។ នាង​បាន​និយាយ​ថា លុយ​ដែល​នាង​លក់​បាន​នេះ គឺ​នាង​នឹង​យក​ទៅ​ផ្គត់ផ្គង់​កូនៗ​របស់​នាង៕


Related posts

Leave a Comment