សប្បាយកប់!ពហុកីឡដ្ឋានជាតិ មរតកតេជោ មានរៀបចំកម្មវិធីធំអស្ចារ្យទាំងនេះ និងបាញ់កាំជ្រួច ៥ ថ្ងៃជាប់គ្នា

ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខិតជិតមកដល់ ពហុកីឡដ្ឋានជាតិ មរតកតេជោ មានរៀបចំព្រឹតិ្តការណ៍ពិព័រណ៍វប្បធម៌ ទេសចរណ៍ និង កីឡា រយៈពេល ៥ ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២២​។
ក្នុងនោះ ព្រឹត្តិការណ៍ដ៏ធំដែលនឹងប្រារព្ធឡើង គឺមានពិព័រណ៍វប្បធម៌ ពិព័រណ៍ទេសចរណ៍ និង ពិព័រណ៍កីឡា ដែលមានការប្រគំតន្ត្រីរយៈពេល ០៥ ថ្ងៃ ជាមួយតារាចម្រៀងល្បីៗនៅកម្ពុជា រួមទាំងមានការបង្ហាញឈុតគ្រងព្រះកាយនៃទេវតា ឆ្នាំទាំង ១២ ការសម្ដែងរបាំប្រពៃណី និង គុណបុរាណខ្មែរ ការប្រគំតន្ត្រី EDM ព្រមទាំងមានការលេងល្បែងប្រជាប្រិយខ្មែរ និង ការបាញ់កាំជ្រួច ៥ ថ្ងៃ ជាប់គ្នាតែម្ដង។

បន្ថែមលើសពីនេះ ព្រឹត្តិការណ៍ខាងលើក៏មានបញ្ចូលកម្មវិធី TikTok Award ដែលមានតារា TikTok ល្បីៗប្រជែងយកជ័យលាភីផងដែរ៕

Related posts

Leave a Comment