សុខៗ ពេជ្រ សោភា បោះសម្ដីផ្តាំតាមខ្យល់ដាក់ផាំងៗឱ្យសិស្សប្អូនអ្នកសិល្បៈម្នាក់ ផ្អើលហ្វេនៗ

ថ្មីៗនេះ កំពូលតារាចម្រៀងស្រី អ្នកនាង ពេជ្រ សោភា បានធ្វើឱ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើល និង មានចម្ងល់ជាខ្លាំង ក្រោយបានឃើញអ្នកនាងបង្ហោះសារមួយនិយាយផាំងៗផ្ញើទៅកាន់សិស្សប្អូនក្នុងវិស័យសិល្បៈម្នាក់ ដែលអ្នកនាងហាក់ដូចមានការអន់ចិត្តខឹងសម្បាខ្លាំងនឹងរឿងអ្វីមួយ។

ក្នុងនោះដែរ អ្នកនាង ពេជ្រ សោភា ក៏ពុំបានបញ្ជាក់ឱ្យដឹងថាសិស្សប្អូនម្នាក់នោះ ជាអ្នកណា ឬ មានបញ្ហាអ្វីជាមួយគ្នាឡើយ ដោយគ្រាន់តែសរសេរសាររៀបរាប់ថា ៖ «ក្នុងនាមខ្ញុំជាសិស្សច្បង ខ្ញុំតែងយកពាក្យមួយមកដាក់ក្នុងខួរក្បាល ខ្ញុំជួយខ្លួនឯងឱ្យបាន ៩៩% តែបើសិស្សប្អូនឈ្លើយប្រលែងវាតាមហ្នឹង តែបើចរិតល្អជួយដល់ថ្ងៃស្លាប់ បងប្រាប់អូនឱ្យយល់ ត្រៀមៗ ធ្វើមិនបាន គឺមិនមែន ពេជ្រ សោភា (ខ្ញុំមិនចេះនិយាយកាត់បងៗទេជាពិសេស គឺបងភា)»។

ខណៈនោះដែរ ក្រោយឃើញបែបនេះ មហាជនអ្នកលេងបណ្ដាញសង្គម អ្នកសិល្បៈ ជាពិសេសអ្នកគាំទ្ររបស់កំពូលតារាស្រីរូបនេះ ក៏កំពុងតែធ្វើការខមមិនសួរនាំ និង វែកញែកជុំវិញរឿងវ៉ាវខាងលើនេះទៅកាន់អ្នកនាងគ្រប់គ្នាផងដែរ៕

Related posts

Leave a Comment