សុភ័ក្ត្រ កុសុម៉ា ទប់អត់បាននិយាយបែបនេះភ្លាមៗ ពេលដឹងថា ផេនខេក ត្រូវស្វាមីក្បត់ចិត្តមានថ្មី

មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកកំពុងផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីឃើញ ផេនខេក បង្ហោះរូបថត ព្រមទាំងសារបញ្ជាក់ច្បាស់ៗឱ្យដឹងថាចំណងស្នេហ៍របស់នាងនឹងស្វាមីកំពុងខ្ទេចខ្ទាំ ព្រោះស្វាមីក្បត់ចិត្តទៅលួចមានអ្នកថ្មី ក្រោយពីរៀបការក្លាយជាប្ដីប្រពន្ធបានជាង ១ ខែ។

ជុំវិញរឿងនេះ ក្រោយ ផេនខេក ប្រកាសមានរឿងនឹងស្វាមីភ្លាម មិនត្រឹមមហាជនអ្នកគាំទ្រ ហាក់មានការភ្ញាក់ផ្អើល និង អាណិតដល់ ផេនខេក ខ្លាំងនោះទេ រីឯក្រឡេកទៅមើលក្នុងសង្គមសិល្បៈវិញ ក៏ឃើញមានអ្នកសិល្បៈជាច្រើន បានបង្ហាញអារម្មណ៍សោកស្ដាយ ព្រមទាំងធ្វើការជួយលើកទឹកចិត្តដល់នាងគ្រប់គ្នាផងដែរ។

ជាក់ស្ដែង ក្នុងនោះគេក៏បានឃើញ ពិធីការិនី សុភ័ក្រ្ត កុសុម៉ា បានចូលខមមិនក្រោមការបង្ហោះរបស់ ផេនខេក ផងដែរ ដោយពិធីការិនីរូបនេះបានធ្វើការជួយនិយាយលួងលោម និង លើកទឹកចិត្តដល់នាងជុំវិញរឿងរ៉ាវខាងលើនេះ។

សារនោះ សុភ័ក្រ្ត កុសុម៉ា បានរៀបរាប់ថា ៖ «កុំគិតច្រើន ហើយក៏គួរកុំពិបាកចិត្តជាមួយអ្នកដែលមិនស្រឡាញ់យើង មិនឱ្យតម្លៃយើងដែរ ចាត់ទុកថាយើងជំពាក់កម្មគេ ហើយដល់វេលាដែលសងកម្មគេអស់ហើយ ស៊ូៗម៉ាប់ៗ»៕

Related posts

Leave a Comment