រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដម ថោង ខុន បានបញ្ជាក់ឱ្យដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ ២០២២ នៅទូទាំងប្រទេស ទទួលបានភ្ញៀវទេសចរសរុបចំនួន ៤ ៥៩០ ៣២៦ នាក់ ក្នុងនោះភ្ញៀវជាតិ ៤ ៥៦១ ៤៧៧ នាក់ និង ភ្ញៀវបរទេសផ្ទៃក្នុង ២៨ ៨៤៩ នាក់ ។
ទៅណា សង្គម
សៀមរាបបានត្រឹមលេខ ៣! ចូលឆ្នាំខ្មែរ ៣ ថ្ងៃ ខេត្តទាំងនេះ មានភ្ញៀវបុកទៅលេងច្រើនជាងគេ
អត្ថបទដោយ៖ Muyly មេសា ១៨, ២០២២
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដម ថោង ខុន បានបញ្ជាក់ឱ្យដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ ២០២២ នៅទូទាំងប្រទេស ទទួលបានភ្ញៀវទេសចរសរុបចំនួន ៤ ៥៩០ ៣២៦ នាក់ ក្នុងនោះភ្ញៀវជាតិ ៤ ៥៦១ ៤៧៧ នាក់ និង ភ្ញៀវបរទេសផ្ទៃក្នុង ២៨ ៨៤៩ នាក់ ។
ក្នុងនោះតួលេខប្រចាំថ្ងៃ រួមមាន៖
– ថ្ងៃទី ១៖ ភ្ញៀវមានចំនួន ៨៦២ ៨៩៧ នាក់
– ថ្ងៃទី ២៖ ភ្ញៀវមានចំនួន ១ ៥៧៩ ២៥១ នាក់
– ថ្ងៃទី ៣៖ ភ្ញៀវមានចំនួន ២ ១៤៨ ១៧៨ នាក់។
ដោយឡែកចំពោះគោលដៅទេសចរណ៍សំខាន់ៗ ដែលមានអ្នកទៅលេងច្រើន រយៈពេល ៣ ថ្ងៃនេះ រួមមាន៖
– ខេត្តបាត់ដំបង ៥៦៥ ៦១៨ នាក់
– ខេត្តកំពង់ចាម ៥១៤ ៤៤៧ នាក់
– ខេត្តសៀមរាប ៤០០ ៥៩១ នាក់
– ខេត្តបន្ទាយមានជ័យ ៣៨៨ ២៧៣ នាក់
– ខេត្តព្រៃវែង ៣៨២ ៨៦៧ នាក់
– ខេត្តកំពង់ស្ពឺ ៣៣១ ៨០៩ នាក់
– ខេត្តពោធិ៍សាត់ ២៩៨ ០៣៧ នាក់
– ខេត្តកំពង់ឆ្នាំង ២៧៥ ៤០០ នាក់
– ខេត្តកំពត ២៥៤ ២៧០ នាក់
– ខេត្តព្រះសីហនុ ២៣២ ២៦៤ នាក់
– រាជធានីភ្នំពេញ ២២២ ២២០ នាក់៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖