សោកស្ដាយណាស់! សុខ សីឡាលីន ទើបបាត់បង់ឪពុក ពេលនេះក្នុងគ្រួសារមានអ្នកលាចាកលោកម្នាក់ទៀត

សជាដំណឹងដ៏សោកសៅ និង ក្រៀមក្រំបំផុតសម្រាប់គ្រួសារតារាចម្រៀង សុខ សីឡាលីន ខណៈលោកតាជាទីស្រឡាញ់ដែលជាចាស់ទុំគួរឱ្យគោរពក្នុងគ្រួសារបានទទួលមរណភាពនៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ។
សុខ សីឡាលីន និង គ្រួសារ ទើបនឹងជួបរឿងឈឺចាប់បាត់បង់លោកឪពុកជាទីគោរពស្រឡាញ់មិនទាន់ធ្វើចិត្តបានផង ស្រាប់តែពេលនេះ គ្រួសារនាងបែរជាជួបទុក្ខធំផ្ទួនៗ ត្រូវអស់ជីតាខាងឪពុកហៅម្នាក់ទៀត។

ដោយនៅធ្វើចិត្តទទួលយករឿងសោកសៅនេះមិនទាន់បាន សុខ សីឡាលីន បានរៀបរាប់ទាំងក្រៀមក្រំលើបណ្ដាញសង្គមហ្វេសប៊ុកថា ៖ «ខ្ញុំបាត់បង់គ្រូដើមលោកអ្នកមានគុណផ្តល់កំណើតម្នាក់ទៀតហើយ ប៉ាទើបស្លាប់ ឥឡូវជីតាខាងប៉ាទៀត សូមវិញ្ញាណក្ខន្ធលោក បានទៅដល់សុគតិភព លោកតា ទិត្យ សុខ»។
ដំណឹងមរណទុក្ខដ៏ក្រៀមក្រំមួយនេះ បានធ្វើឱ្យបណ្ដាមិត្តភក្ដិក្នុងចង្កោមសិល្បៈ ក៏ដូចជាមហាជនអ្នកគាំទ្រ សុខ សីឡាលីន បានសម្ដែងការសោកស្ដាយ និង ចូលរួមរំលែកទុក្ខដល់គ្រួសារនៃសពជាច្រើន៕

Related posts

Leave a Comment