សោកស្ដាយ លោកយាយ អាយុច្រើនជាងគេបំផុត លើពិភពលោក ទទួលម.រ.ណ.ភា.ព.ហើយ

លោកយាយ Kane Tanaka ដែលជាមនុស្សចាស់ជាងគេបំផុតលើពិភពលោក បានទទួលម.រ.ណ.ភា.ព.ក្នុងអាយុ១១៩ឆ្នាំ នៅប្រទេសជប៉ុន កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២កន្លងទៅ បើយោងតាមសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពរបស់ប្រទេស។

តាមប្រភពព័ត៌មានបានឲ្យដឹងថា លោកយាយ បានកើតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩០៣ និងចំពោះការចាកចេញរបស់គាត់ បានធ្វើឲ្យខាងកំណត់ត្រាពិភពលោកហ្គីនណេស មានការសោកស្ដាយជាខ្លាំង។ ហើយគាត់ ត្រូវបានទទួលស្គាល់ថាជាមនុស្សចាស់ជាងលើបំផុតលើពិភពលោក ដែលមានជីវិតរស់នៅ កាលពីឆ្នាំ២០១៩ម៉្លេះ ខណៈរូបគាត់ផ្ទាល់មានអាយុ១១៦ឆ្នាំ និង២៨ថ្ងៃ។

តួយ៉ាង គ្រួសាររបស់លោកយាយ បាននិយាយកាលពីដើមខែមេសានេះដែរថា នារយៈពេលខ្លីចុងក្រោយ មុនគាត់ទទួល.ម.រ.ណ.ភា.ព គាត់បាន.ធ្លា.ក់.ខ្លួ.ន.ឈឺ.ជាញឹកញាប់ និងចេញចូលមន្ទីរពេទ្យញឹកញាប់ផងដែរ។ ហើយគាត់ ក៏ធ្លាប់បានរួចរស់ជីវិតពី.ជំ.ងឺ.ម.ហា.រី.ក.ពីរដង និងបានរស់នៅតាមរយៈព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាច្រើន រួមមាន សង្គ្រាមលោកលើកទី២ ជំ.ងឺ.គ្រុ.ន.ផ្តា.សា.យ.អេស្ប៉ាញឆ្នាំ១៩១៨ និងជំងឺរា.ត.ត្បា.ត.កូវីដ-១៩ជាដើម។
យ៉ាងណាមិញ កាលពីថ្ងៃខួបកំណើតឈានចូលអាយុ១១៩ឆ្នាំ គ្រួសាររបស់លោកយាយ បាននិយាយទៀតថា លោកយាយមានបំណងចង់រស់រានមានជីវិត ដល់អាយុ១២០ឆ្នាំប៉ុណ្ណោះ៕

Related posts

Leave a Comment