ស្ងាត់ៗ! Lydia និង ស្វាមី ទម្លាយដំណឹងល្អមួយនេះ ក្រោយប៉ងចង់បានជាយូរ

បន្ទាប់ពីរៀបការអស់ពេលជាច្រើនឆ្នាំ និង ទទួលបានកូនប្រុសស្រី ២ នាក់ជាចំណងដៃមក ជារឿយៗគ្រួសាររបស់តារាស្រី Lydia និង ពិធីករកំពូលវោហារ លោក Matthew ហាក់មានក្តីសុខនៅក្នុងគ្រួសារ និង បង្កើនស្នាមញញឹមរីករាយជាលំដាប់តែម្តង។

ជាមួយគ្នានោះដែរ បន្ទាប់ពីកូនប្រុសស្រីកាន់តែធំម្តងបន្តិចៗ ពេលនេះ Lydia និង Matthew ស្រាប់តែបង្ហាញដំណឹងល្អមួយទៀតស្ទើរតែធ្វើឱ្យមហាជនអ្នកគាំទ្រស្រឡាំងកាំងគ្រប់គ្នា ខណៈអ្នកទាំងពីរបានបង្ហាញឃ្លីបវីដេអូទទួលស្វាគមន៍ទាយាទស្នងត្រកូលទី ៣ បាន និង កំពុងតែចូលមកកាន់គ្រួសារយ៉ាងកក់ក្តៅរបស់អ្នកទាំងពីរនាពេលឆាប់ៗខាងមុខនេះ។

ក្នុងនោះ តារាស្រី Lydia នាងក៏មិនទាន់បានបញ្ជាក់ពីភេទរបស់កូនទី ៣ របស់នាងឡើយ គ្រាន់តែនាងបង្ហោះសារយ៉ាងរំភើបដូច្នេះថា ៖ «កូននាគចុងក្រោយកំពុងតែចូលមកហើយ # BabyNumber3 The Last Dragon… hatching in October #»។

យ៉ាងណាមិញ ក្រោយទទួលបានដំណឹងល្អនេះភ្លាម មហាជនអ្នកគាំទ្រ និង មិត្តៗក្នុងសិល្បៈជាច្រើនបានចូលទៅសម្តែងការសាទរ ក៏ដូចជាអបអរចំពោះដំណឹងដ៏សែនរំភើបមួយជំនួសគ្រួសាររបស់តារាស្រី Lydia និង ពិធីករកំពូលវោហារ លោក Matthew ជាបន្តបន្ទាប់គ្នាផងដែរ៕

Related posts

Leave a Comment