ស្តែងៗ ថតបាន ពេកបើកទ្វារចុះពីឡាន ស៊ុន ណារីម៉ូនីកា ត្រូវចោរឆ.ក់កាបូប យកលុយអស់រលីង (មានវីដេអូ)

ពិតណាស់ កាលពីប៉ុន្មានម៉ោងមុននេះ លោកស្រី ស៊ុន ណារីម៉ូនីកា ដែលត្រូវគេស្គាល់ជា តារាខ្មែរជើងចាស់ ប្រាប់ឲ្យដឹងថា «ស៊យណាស់នាងខ្ញុំអើយ ចោរឆក់អស់រលីងហើយ សូម្បីតែមួយរៀលក៏គ្មានទុកឲ្យដែរ» ខណៈនោះ មហាជនភាគច្រើន ហាក់មិនសូវផ្ទុះការចាប់អារម្មណ៍ប៉ុន្មានឡើយ។

ផ្ទុយទៅវិញ ថ្មីៗនេះ ស្រាប់តែមាន គណនីហ្វេសប៊ុកមួយ បានបង្ហោះវីដេអូកាមេរ៉ាសុវត្ថិភាព ដែលថតជាប់ សកម្មភាពចោរឆ.ក់យក កាបូបលុយរបស់លោកស្រី ខណៈលោកស្រី ទើបនឹងបើកទ្វារចុះពីលើរថយន្តរបស់ខ្លួន ត្រឹមមួយពព្រិចភ្នែក លឿនដូចរ.ន្ទះ ទើបធ្វើឲ្យ មហាជនបង្ហាញការសោកស្តាយចំពោះ ការបាត់បង់របស់លោកស្រី លុយញើសឈាមខំប្រឹង បែរត្រូវបាត់បង់ត្រឹមប៉ុន្មានវិនាទី។
ជាក់ស្តែង គណនីហ្វេសប៊ុក Vannida Sinnary បានបញ្ជាក់ថា ៖

បងស្រីម៉ូនីកា មកយកឡានពីផ្ទះខ្ញុំទៅធ្វេី ឡានខូចរលត់តាមផ្លូវក៏បេីកទ្វារមកយកទឹកចាក់ឡាន គ្រាន់តែចេញមិនទាន់បិទទ្វារឡានផង វាឆក់ហ្មងសកម្មភាព​អាចោឆក់កាបូបបងស្រី​ ស៊ុន ណារីម៉ូនីកា ​មុននេះបន្តិច ពពួកអាចាំតែលួចឆក់ញេីសឈាមគេ ខំរកខំទុកដេីម្បីចិញ្ចឹមគ្រួសារគេ​ ពួកហែងយកទៅមិនបានចាយទេ សូមទេវតាអោយវាដួលម៉ូតូងាបទាន់ហន់ផង ចឹងសូមបងប្អូនប្រយ័ត្នផង ចេញពីឡានស្ពាយកាបូបមេីលផងបងប្អូន វាលេងអស់លុយចូលឆ្នាំវាចាប់ផ្ដេីមសម្បូរទៀតហេីយ ជួយស៊ែម្នាក់មួយបងប្អូនដេីម្បីទុកជាការយល់ដឹងដល់បងប្អូនដែលប្រហែសអោយការពារកុំប្រហែស៕.


Related posts

Leave a Comment