ស្វីតណាស់! ទើបភ្ជាប់ពាក្យហើយថ្មីៗ លោក ឌួង ឆាយ ទម្លាយអត្តចរិតអនាគតភរិយាខ្ទេច លើចំណុចពិសេសនេះ

ប្រិយមិត្តប្រាកដជាបានដឹងស្រាប់ហើយ កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ​ មហាជនបាននាំគ្នាផ្ទុះការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីលោក ឌួង ឆាយ និង នារីរូបស្អាតឈ្មោះ ហ៊ ម៉ីលី បានប្រារព្ធពិធីពិសាស្លាដក់ និង កន្សែង ភ្ជាប់ពាក្យ ធ្វើឡើងយ៉ាងឱឡារឹក មានផ្កាភ្ញីតែងលម្អ មានចាស់ទុំទាំងសងខាងដឹងឮ ព្រមទាំងមានភ្ញៀវកិត្តិយសមួយចំនួន ចូលរួមជាសក្ខីភាពផងដែរ។

ក្រោយពីភ្ជាប់ពាក្យ បានប្រមាណជិត ១ ខែ នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២២ នេះ ស្រាប់តែលោកឌួងឆាយ បានបង្ហោះរូបភាព និង សារលើផេកផ្លូវការរបស់ខ្លួន ព្រមទាំងទម្លាយនូវចរិតលក្ខណៈពិសេសមួយរបស់អនាគតភរិយារបស់លោកថា ៖ «តាំងពីស្គាល់គ្នា លុយឱ្យគាត់មិនដែលយក។ នៅឌូបៃ ទុកលុយអារ៉ាប់ឱ្យដើរផ្សារទិញអីវ៉ាន់សម្រាប់ខ្លួនឯង និង អ្នកផ្ទះ គាត់ក៏មិនទិញ សុខចិត្តមកទិញសម្លៀកបំពាក់សម្រាប់ខ្ញុំ ទិញទឹកអប់ឱ្យប្អូនស្រីខ្ញុំ និង កាបូបឱ្យបងស្រីធំខ្ញុំវិញ។ ហើយឆូតកាតរបស់គាត់ ពេលទិញសម្ភារសម្រាប់ខ្លួនឯង និង អ្នកផ្ទះគាត់»។

បន្ថែមលើសពីនេះ លោកបានពោលពាក្យយ៉ាងផ្អែមល្ហែមទៀតថា ៖ «អូនល្អពេកហើយណា សំណាងណាស់សម្រាប់ខ្ញុំ អរគុណអូន ដែលបានផ្តល់ឱកាសឱ្យបង មិនខ្វល់ពីអតីតរបស់បង»៕

Related posts

Leave a Comment