ស-ា.ហ-ាវមែន!តាមពិតគឺមានអ្នកចូលដៃម្នាក់ទៀត ហើយរៀបគម្រោងទុកមុន ២

នៅព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២២ នេះ ប៉ុស្ត៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី ៣ បានបញ្ជាក់ឱ្យបានដឹងពីករណីឃាតកម្មសង្សារភេទទី ៣ មួយ កើតឡើងនៅចំណុចក្នុងបន្ទប់ជួលលេខ ៥ បេ ផ្លូវបេតុង ក្រុម ៥ ភូមិដំណាក់ធំ ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង ១៦ និង ០០ នាទី កន្លងទៅ។

ខាងនគរបាលបានបញ្ជាក់ឱ្យបានដឹងថា នៅថ្ងៃកើតហេតុស្ត្រីម្នាក់ឈ្មោះ ទុំ ស ជាអ្នកស្នាក់នៅបន្ទប់ជួលក្បែរនោះ បានធុំក្លិនស្អុយចេញពីក្នុងបន្ទប់ជួលលេខ ៥B ហើយមានចាក់សោទ្វារពីខាងក្រៅ ក៏ទៅប្រាប់អ្នកគ្រប់គ្រងផ្ទះជួលឱ្យបានដឹង ទើបម្ចាស់ផ្ទះរាយការណ៍មកសមត្ថកិច្ច គាស់សោបន្ទប់ខាងលើ ឃើញសាកសពមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ ដេកស្លាប់លើឥដ្ឋការ៉ូក្នុងបន្ទប់ ដោយមានសភាពហើមស្អុយ ទើបក្រុមជំនាញបានចុះពិនិត្យមើលសាកសព ហើយសន្និដ្ឋានថាសពស្លាប់ដោយការខ្ទប់ច្រមុះ និង មាត់ បណ្តាលឱ្យថប់ដង្ហើមស្លាប់។

លុះដល់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង ១៧ ម៉ ៣០ នាទី កម្លាំងសមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ភូ សៀវឡាង ហៅ លាង ភេទ ប្រុស អាយុ ២៧ ឆ្នាំ នៅខេត្តព្រះវិហារ ហើយគេបានឆ្លើយសារភាពថា រូបគេ និង បក្ខពួកម្នាក់ទៀតឈ្មោះ ទី ភេទ ប្រុស អាយុ ២៩ ឆ្នាំ ពិតជាបានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះឈ្មោះ ខុម វ៉ាន់ឌី កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង ១៥ ម៉ ០០ នាទី ពិតប្រាកដមែន ដោយរូបគេទាំង ០២ នាក់ បានរៀបចំផែនការរយៈពេល ០២ ថ្ងៃមុន ដោយដាក់ថ្នាំងងុយដេកចូលក្នុងភេសជ្ជៈឱ្យទៅជនរងគ្រោះផឹក។

ក្រោយផឹករួច នៅពេលជនរងគ្រោះដេកលង់លក់ ជនសង្ស័យឈ្មោះ ភូ សៀវឡាង ហៅ លាង បានរុញជនរងគ្រោះឱ្យដេកផ្គាប់មុខ រួចឡើងទៅអង្គុយពីលើកំប៉េះគូទ ហើយយកដៃទៅសង្កត់ជើងជនរងគ្រោះទាំងសងខាង ចំណែកជនសង្ស័យឈ្មោះ ទី បានយកជើងទៅជាន់ដៃជនរងគ្រោះទាំងសងខាង រួចយកដៃទៅសង្កត់ក្បាលជនរងគ្រោះផ្ទប់នឹងតុក្កតា រហូតដល់ថប់ដង្ហើមស្លាប់ មូលហេតុជនសង្ស័យឈ្មោះ ទី ប្រចណ្ឌរូបគេ ជាមួយជនរងគ្រោះ ទើបបង្ខំឱ្យរួមដៃសម្លាប់ជនរងគ្រោះ។

បច្ចុប្បន្នជនសង្ស័យចំនួន ០១ នាក់ឈ្មោះ ភូ សៀវឡាង ហៅ លាង ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

Related posts

Leave a Comment