ហ្វេនៗអរស្ទើរហោះ! ទីបំផុត Mark លុតជង្គង់សុំ Kim រៀបការហើយនៅប្រទេសស្វីស

កាលពីដើមខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ គូស្នេហ៍តារាប្រុសស្រី លំដាប់ជួរមុខ Mark Prin និង Kimberley បានដឹកដៃគ្នាទៅលេងនៅឯប្រទេសស្វីស បង្កើតអនុស្សាវរីយ៍ល្អៗ ដើម្បីបន្ថែមរសជាតិផ្អែមល្ហែមដល់ជីវិតគូស្នេហ៍។

មកទល់ពេលនេះគេសង្កេតឃើញថា តារាប្រុសស្រីមួយគូនេះ ហាក់ស្នាក់នៅទីនោះបានយ៉ាងយូរគួរ​ឱ្យកត់សម្គាល់ ជាពិសេសពួកគេបានទៅទស្សនាកន្លែងកម្សាន្តដែលមានទេសភាពស្រស់ស្អាត និង ល្បីជាច្រើន។

ថ្មីៗនេះដែរ Mark និង Kim បានបង្ហោះរូបជិះទូកនៅកណ្តាលបឹង Lake Lugano ដែលជាបឹងដ៏ស្រស់ស្អាត និង ល្បីឈ្មោះមួយប្រចាំប្រទេសស្វីស ដែលធ្វើឱ្យអ្នកគាំទ្រហាក់សង្ស័យថា អ្នកទាំងពីរអាចឆ្លៀតឱកាសនេះដើម្បីសុំរៀបការ ឬ រៀបគម្រោងរៀបការជាមួយគ្នានាពេលខាងមុខ ព្រោះកន្លងមកធ្លាប់លេចឮព័ត៌មានថាអ្នកទាំងពីរមានគម្រោងរៀបការឆាប់ៗផងដែរ។

ការសង្ស័យរបស់មហាជនពិតជាត្រឹមត្រូវមែន ដោយនៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២២ នេះ ស្រាប់តែគូស្នេហ៍មួយគូនេះបានធ្វើឱ្យមហាជនមានការរំភើបចិត្តយ៉ាងខ្លាំង ដោយគេឃើញថា Kim បានចេញមកបង្ហោះរូបភាពតារាប្រុស Mark បំពាក់ចិញ្ចៀនសុំនាងរៀបការហើយ នៅប្រទេសស្វីស។ ជាមួយគ្នានោះតារាស្រី Kim ក៏បានសរសេរថាមួយឃ្លាយ៉ាងមានន័យផងដែរថា៖ «I said Yes to my best friend and the love of my life»។

ជាមួយនឹងដំណឹងនេះបានធ្វើឱ្យមហាជនបានធ្វើឱ្យជាច្រើនមានការរំភើបចិត្តថែមទាំងបានចូលទៅខមមិនសម្ដែងការអបអរសាទរគ្រប់ៗគ្នា៕

Related posts

Leave a Comment