នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានជូនដំណឹងស្តីពី ករណីអគ្គិភ័យយ៉ាងសន្ធោសន្ធៅ ដែលឆាបឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិដើម សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញទាំងព្រឹកព្រលឹម។
ក្នុងនោះ កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យភ្លាមៗទៅជួយអន្តរាគមន៍សង្គ្រោះនៅកន្លែងកើតហេតុផងដែរ នៅវេលាម៉ោង ០៤:៣៧ នាទីទៀបភ្លឺ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២។
យ៉ាងណាមិញ ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះផងដែរ សមត្ថកិច្ចមិនទាន់ អាចបញ្ជាក់បានថាបង្កឡើង ដោយមូលហេតុអ្វីឱ្យពិតប្រាកដនៅឡើយទេ៕