អបអរសាទរ! លីកា អតីតសមាជិក OMG មានបុត្រជាលើកដំបូងហើយ!

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់រួចហើយ ពី អតីតសមាជិកក្រុមរាំដ៏ល្បី OMG ឈ្មោះ តែ ស៊ុនសុដាលីកា ហៅក្រៅថា លីកា ដែលរូបនាង ពិតជាទទួលបានការស្រឡាញ់គាំទ្រខ្លាំងពីមហាជនលើបណ្ដាញសង្គម ជាមួយនឹងសមត្ថភាពរាំ ជាពិសេសរូបសម្រស់ដ៏ស្រស់សោភារបស់នាង។
យ៉ាងណាមិញ ស្រីស្អាតរូបនេះ តែងតែទទួលបានការចាប់អារម្មណ៍តាមដានពីអ្នកគាំទ្រ ជាមួយនឹងជីវិតផ្ទាល់ខ្លួនរបស់នាង ជាពិសេស គឺទំនាក់ទំនងស្នេហារបស់នាង ជាមួយគូស្នេហ៍ ដែលបានភ្ជាប់ពាក្យកាលពីអំឡុងខែកក្កដា ឆ្នាំ ២០២១ និង បានសម្រេចដឹកដៃគ្នាចូលរោងរៀបការកាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២២ កន្លងទៅ ដោយមានការចូលរួមអបអរសាទរយ៉ាងច្រើនពីសំណាក់មិត្តភក្ដិទាំងក្នុង និង ក្រៅរង្វង់សិល្បៈថែមទៀតផង។

យ៉ាងណា ក្រោយពីបានរៀបការសាងគ្រួសារប្រមាណជាង ២ ខែ អតីតសមាជិកក្រុមចម្រៀងវ័យក្មេង OMG លីកា ក៏បានបង្ហោះនូវដំណឹងដ៏ល្អរបស់នាងនៅលើគណនី IG ថាខ្លួន និង ស្វាមីទទួលបានចំណងដៃទាយាទស្នងត្រកូលដំបូង ដោយគិតមកដល់ថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២២ នាងពពោះបាន ៥ សប្តាហ៍ ៨ ថ្ងៃហើយ។
ក្រោយពីទទួលបានដំណឹងខាងលើនេះដែរ អ្នកគាំទ្រ និង មិត្តភក្តិរបស់អតីតតារាស្រីវ័យក្មេងរូបនេះ ក៏បានចូលរួមអបអរសាទរយ៉ាងច្រើនដល់រូបនាង និង ស្វាមីផងដែរ៕

Related posts

Leave a Comment