អបអរសាទរ អ្នកអាយ៉ៃជើងចាស់ ព្រហ្មម៉ាញ ជាសះស្បើយ បានត្រឡប់ទៅផ្ទះវិញហើយ

ក្រោយសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យអស់មួយរយៈពេលធំ ពេលនេះតារាចម្រៀងអាយ៉ៃជើងចាស់ លោក ព្រហ្មម៉ាញ បានជាសះស្បើយ និង ត្រូវគ្រូពេទ្យអនុញ្ញាតឱ្យត្រឡប់ទៅសម្រាកនៅផ្ទះដើម្បីជួបជុំគ្រួសារវិញហើយ។

តាមរូបថតដែលគេបង្ហោះចែករំលែកតៗគ្នានៅលើបណ្ដាញសង្គម ឃើញថាសុខភាពរបស់លោក ព្រហ្មម៉ាញ ពេលនេះបានប្រសើរឡើងវិញច្រើន ដោយលោកមានទឹកមុខស្រស់បស់ល្អឡើងវិញ អាចដើរ និង អង្គុយបានដោយខ្លួនឯង ក្រោមការមើលថែយកចិត្តទុកដាក់យ៉ាងជិតដល់ពីសំណាក់គ្រូពេទ្យជំនាញ ក៏ដូចជាការមើលថែទាំងយប់ទាំងថ្ងៃពីភរិយាជាទីស្រឡាញ់។

គួររំឭកផងដែរថា កាលពីយប់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ នេះ អ្នកលេងបណ្ដាញសង្គម ជាពិសេសអ្នកគាំទ្ររបស់ សិល្បករអាយ៉ៃជើងចាស់ លោកតា ព្រហ្មម៉ាញ មានការភ្ញាក់ផ្អើល និងព្រួយបារម្ភជាខ្លាំង ក្រោយពីទទួលបានដំណឹងថា លោកតា មានបញ្ហាសុខភាពដួលសន្លប់ និង ត្រូវបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ភ្លាមៗ ដោយសារតែជំងឺលើសឈាម៕

Related posts

Leave a Comment