ពិតណាស់ តារាចម្រៀងស្រី ពេជ្រ សោភា ទោះចេញច្រៀងច្រើនឆ្នាំហើយក្តី តែប្រជាប្រិយភាពរបស់រូបនាង នៅតែដដែរ មិនចេះធ្លាក់កូដនោះឡើយ មិនតែប៉ុណ្ណោះ រូបនាងនៅតែទទួល តំណែងជាគណៈកម្មការ ក្នុងការប្រកួតចម្រៀងជាច្រើនផងដែរ។
យ៉ាងណាមិញ ហ្វេនៗនរណាៗក៏ដឹងច្បាស់ដែរថា រូបនាងមិនមែនជាតារាចម្រៀងធម្មតានោះឡើយ រូបនាងតែង ព្រួយបារម្ភនិងឈឺឆ្អាល រឿងការផ្សព្វផ្សាយវប្បធម៌ សិល្បៈខ្មែរ ពោលគឺអ្វីជារបស់ខ្មែរ រូបនាងតែងបង្ហាញការចូលរួម យ៉ាងសកម្ម ដើម្បីជួយបង្ហាញគម្រូល្អដល់មហាជនខ្មែរ និងរក្សាឲ្យបានគង់វង្ស។
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖