អានចប់រំភើបតាម! អ្នកឧកញ៉ា គិត ម៉េង ពោលពាក្យដ៏ផ្អែមល្ហែមបំផុត ទៅកាន់ភរិយា ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍ ០៧ ឆ្នាំ…

អ្នកឧកញ៉ា គិត ម៉េង ត្រូវបានមហាជនខ្មែរស្គាល់ថា មិនត្រឹមតែជាសេដ្ឋីវាល់លាន មានឈ្មោះល្បីល្បាញនៅកម្ពុជាប៉ុណ្ណោះទេ លោកថែមទាំង ​ជាមេគ្រួសារដ៏កក់ក្ដៅមួយរូប ផ្ដល់ភាពផ្អែមល្ហែម ដឹកនាំគ្រួសារមួយប្រកបទៅដោយសុភមង្គល និង យកចិត្តទុកដាក់ចំពោះកូនៗជាទីស្រឡាញ់ ព្រមទាំងផ្ដល់តម្លៃដល់ភរិយារបស់លោកខ្លាំងបំផុត បង្ហាញពីគំរូដ៏ល្អប្រពៃ ទៅកាន់មហាជននៅក្នុងសង្គម។

ជាក់ស្ដែង នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ អ្នកឧកញ៉ា បានបង្ហោះរូបភាពអនុស្សាវរីយ៍ដ៏កក់ក្ដៅជាច្រើនសន្លឹក អមជាមួយសារផ្អែមល្ហែម ជូនភរិយាជាទីស្រឡាញ់របស់លោក គឺលោកជំទាវ ស្រីតូច ចំណាន ក្នុងឱកាសខួបអាពាហ៍ពិពាហ៍គម្រប់ ០៧ ឆ្នាំ។

ខាងក្រោមនេះជាសារ ដ៏ផ្អែមល្ហែម និង កក់ក្ដៅ របស់អ្នកឧកញ៉ា គិត ម៉េង ៖

«តើអ្នកជឿលើវេទមន្តទេ? តើអ្នកគិតថាក្តីស្រទ្បាញ់របស់មនុស្សម្នាក់ អាចប្រែក្លាយពិភពលោករបស់អ្នក ទៅជាពិភពវេទមន្តបានទេ? ខ្ញុំពិតជាជឿលើរឿងនេះ ព្រោះក្តីស្រទ្បាញ់ពិតដែលខ្ញុំទទួលបានពី អូនចំណាន គឺជាអានុភាពដ៏មហាសាល ដែលអូនចំណានស្រទ្បាញ់ខ្ញុំដោយគ្មានលក្ខខណ្ឌ ហើយនោះហើយជាអ្វីដែលខ្ញុំហៅថា “វេទមន្តនៃក្តីស្រទ្បាញ់ពិត”។

ពួកយើង បានឆ្លងកាត់ក្តីស្រទ្បាញ់ ដែលគូស្នេហ៍ភាគច្រើនបានឆ្លងកាត់ក្នុងអំឡុងពេលអាពាហ៍ពិពាហ៍។ ក្តីស្រទ្បាញ់របស់យើងគឺជាស្នេហា ដែលយើងផ្តល់ការទុកចិត្តឱ្យគ្នាទៅវិញទៅមក ផ្តល់ភាពជឿជាក់ដោយស្តាប់សំទ្បេងបេះដូង ជាស្នេហាដែលមិនអាចវាស់វែងបាន ជាស្នេហាដែលបន្តតស៊ូនៅជាមួយគ្នា មិនថាមានឧបសគ្គផ្សេងៗ ដោយមិនបោះបង់គ្នាក្នុងគ្រាលំបាក ហើយអូន ចំណាន តែងតែនៅក្បែរខ្ញុំ ជាដៃគូដ៏ល្អឥតខ្ចោះ ដែលខ្ញុំអាចចែករំលែកគ្រប់យ៉ាងជាមួយ។

អូន ចំណាន បានធ្វើឱ្យខ្ញុំក្លាយជាបុរសដែលមានសុភមង្គល និងសំណាងបំផុតនៅលើផែនដីនេះ ហើយខ្ញុំពិតជាច្បាស់ណាស់ថា ជារៀងរាល់ថ្ងៃ គាត់នឹងរួមដំណើរជីវិតនេះជាមួយខ្ញុំ ដោយដឹងច្បាស់ថាគាត់គឺជាមនុស្សសំខាន់បំផុតសម្រាប់ខ្ញុំ ហើយគាត់នឹងទទួលបានក្តីស្រឡាញ់ដ៏ជ្រាលជ្រៅជារៀងរហូត។
រីករាយខួបអាពាហ៍ពិពាហ៍ ៧ ឆ្នាំ របស់យើង អូនចំណាន»៕

Related posts

Leave a Comment