អីយ៉ាស់! ទីបំផុត ខ្លឹម ស្រីគា ប្រកាសមានម្ចាស់ចិត្តហើយ!

ទីបំផុតម្ចាស់មកុដ Miss Grand Cambodia 2017 កញ្ញា ខ្លឹម ស្រីគា ប្រកាសមានម្ចាស់បេះដូងហើយ តែនាងមិនទាន់ចង់បង្ហាញមុខមាត់សង្សារនៅឡើយ គ្រាន់តែដឹងថា សង្សារនាងគឺជាបុរសសង្ហាមានរូបរាងខ្ពស់ស្រឡះមួយរូប។

ដ្បិតថាក្លាហានហ៊ានប្រកាសពីជីវិតឯកជនថានាងបានជាប់ជំពាក់បេះដូងជាមួយបុរសម្នាក់ក្ដី ប៉ុន្ដែ ខ្លឹម ស្រីគា បានត្រឹមបង្ហោះរូបថតកៀកដៃនឹងកំលោះសង្ហាបិទមុខម្នាក់ ហើយរៀបរាប់ថា ៖ «Coming soon សុំលាក់មុខសិន មិនយូរទេបងប្អូននឹងដឹងថាជាអ្នកណា??? សាកទាយលេងៗៗបាន #Lover»។

ទោះបីជាក្នុងអត្ថន័យសាររបស់ ខ្លឹម ស្រីគា មិនបានបញ្ជាក់ចំៗថា បុរសឈរកៀកនាងជាសង្សារក៏ពិតមែន តែមហាជនយល់ថា Miss Grand Cambodia 2017 រូបនេះ បានប្រើពាក្យថា Lover បានន័យថា បុរសរូបនោះច្បាស់ជាគូស្នេហ៍នាងមិនខាន គ្រាន់តែស្រីស្អាតរូបនេះសុំលាក់មុខសិនប៉ុណ្ណោះ។

គ្រាន់តែ ខ្លឹម ស្រីគា បង្ហើបប៉ុននេះ ក៏ធ្វើឱ្យមហាជនអ្នកគាំទ្រនាងជាច្រើនចង់ឃើញមុខបុរសសង្ហារូបនោះយ៉ាងអន្ទះសាបាត់ទៅហើយ ព្រោះអ្នកគាំទ្រចង់ដឹងថា បុរសរូបណាមានសំណាងបានបេះដូងបវរកញ្ញារូបនេះមកថ្នមបីនោះ៕

Related posts

Leave a Comment