អុញនោះ! មានអ្នកនៅលើទូកជាមួយ Tangmo សារភាពថា មានអ្នកចេះច្បាប់ម្នាក់នៅពីក្រោយ ចាំតាក់តែងរឿងឱ្យគ្រប់យ៉ាង

អស់រយៈពេលជាង ១ ខែទៅហើយ ដែលរឿងរ៉ាវក្តីក្តាំងការស្លាប់របស់តារាស្រី Tangmo នៅតែមិនទាន់រកឃើញដំរួយសខ្មៅណាមួយជាក់លាក់ឡើយ ដែលធ្វើឱ្យមានការរង់ចាំអន្ទះសានៅមិនសុខយ៉ាងខ្លាំងពីសំណាក់គ្រួសារមិត្តភក្តិរបស់នាង ក៏ដូចជាមហាជនផងដែរ។

យ៉ាងណាមិញ តាំងពីកើតរឿងមក នៅមិនទាន់មានភស្តុតាងណាមួយជាក់លាក់ ដែលអាចចោទប្រកាន់ទៅលើជនសង្ស័យទាំង ៥ នាក់ រួមទូកជាមួយ Tangmo នៅថ្ងៃកើតហេតុនោះថាបានប្រព្រឹត្តរឿងមិនគប្បីលើនាងបាននៅឡើយទេ​ ដោយពួកគេនៅបន្តត្រូវសាកសួរចុះឡើងៗដោយប៉ូលិសមិនដាច់ឡើយ ហើយក៏បានរួចខ្លួនជានិច្ច រហូតដល់ថ្មីៗនេះ តុលាការក៏បានចេញដីការកោះខ្លួនពួកគេ តែចុងក្រោយក៏ត្រូវគេធានាឱ្យនៅក្រៅឃុំថែមទៀត។

ដោយឡែក ទាក់ទងនឹងរឿងនេះ មានមហាជនមួយចំនួន ក៏បានចិញ្ចឹមចិត្តសង្ស័យរួចមកហើយដែរថា ក្តីនេះប្រាកដជាមានជនណាមួយជាអ្នកនៅពីក្រោយចាំជួយពួកអ្នកទាំង ៥ នាក់នេះ ជាក់ជាមិនខាន ទើបធ្វើឱ្យពួកគេចេះតែរួចខ្លួនបែបនេះ​ បើទោះជាមានភស្តុតាងរាប់មិនឈ្នះក្តី។

ក្នុងនោះ បើតាមព័ត៌មានបានឱ្យដឹងថាដែរថា មានអ្នកនៅរួមទូកជាមួយ Tangmo បានសារភាពហើយថា ពិតជាមានបុគ្គលសំខាន់ម្នាក់នៅពីក្រោយខ្នង​ មាននាទីចាំជួយតាក់តែងសាច់រឿងឱ្យពួកគេដើរគ្រប់យ៉ាងពិតមែន ហើយគេម្នាក់នោះ ជាមនុស្សប្រុស​ ព្រមទាំងជាអ្នកចេះដឹងខ្លាំងក្នុងផ្លូវច្បាប់ គេក៏ធ្លាប់ទៅជួបពិធីករល្បីមួយរូបរួចទៅហើយដែរ។

យ៉ាងណាមិញ រឿងនេះ ម្តាយរបស់ Tangmo ក៏បានដឹងរួចទៅហើយ លោកស្រីក៏បានភ្ញាក់ផ្អើលផងដែរ ប៉ុន្តែលោកស្រីនៅតែទាក់ទងនិយាយជាមួយ Poh និង Robert រួចប្រាប់ពួកគេរហូតថាលោកស្រី​បានធ្វើអ្វីខ្លះនៅក្នុងរឿងក្តីនេះ៕

Related posts

Leave a Comment