អេដា និង គូស្នេហ៍ភ្ជាប់ពាក្យព្រឹកនេះ កម្មវិធីធំដុំណាស់មានសុទ្ធតែតារាល្បីចូលរួម

តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព អេដា បានដឹកដៃគូស្នេហ៍ជនជាតិបរទេសរូបសង្ហាប្រារព្ធពិធីភ្ជាប់ពាក្យនៅព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២២ នេះ ក្រោយគូស្នេហ៍រូបសង្ហាលត់ជង្គង់សុំនាងរៀបការកាលពីមួយរយៈមុន។
យ៉ាងណាងាកមកមើលពិធីភ្ជាប់ពាក្យតារាចម្រៀង អេដា និង គូដណ្ដឹង នៅព្រឹកនេះ ឃើញថាបានរៀបចំតុបតែងយ៉ាងល្អប្រណីតមិនចាញ់ពិធីមង្គលការតូចល្មមមួយប៉ុន្មានទេ ជាពិសេសគ្រាន់តែជប់លៀងភ្ជាប់ពាក្យ អេដា បានអញ្ជើញមិត្តភក្ដិក្នុងរង្វង់សិល្បៈ ដែលសុទ្ធសឹងតែជាតារាល្បីៗឱ្យចូលរួមធ្វើជាសក្ខីភាពដល់គូស្នេហ៍របស់អ្នកទាំងពីរទៀតផង។

លើសពីនេះ គេក៏ឃើញវត្តមានកំពូលតារាចម្រៀង មាស សុខសោភា បានធ្វើជាដឹកដៃកូនក្រមុំចេញមកក្រាបផ្ទឹមទៀតផង។ ក្រៅពីនោះមិនត្រឹមតែមានវត្តមានតារាចម្រៀងល្បីៗក្នុងប្រទេសទេ សូម្បីតារាសម្ដែង និង ពិធីករក៏ឃើញមកចូលរួមជូនពរអនាគតគូស្វាមីភរិយាមួយគូនេះដែរ៕

Related posts

Leave a Comment