អ៊ិន លក្ខិណា ស្ត្រីខ្មែរដំបូង នឹងស្ពាយឈ្មោះកម្ពុជាទៅបង្ហាញលើឆាក Miss Supranational ដ៏ល្បី នៅប៉ូឡូញ

ពិតណាស់ ម្ចាស់ជ័យលាភីគ្រងមកុដ Miss Supranational Cambodia ២០២១ កញ្ញា អ៊ិន លក្ខិណា បានក្លាយជាស្រ្តីដំបូងគេ ដែលត្រូវត្រៀមខ្លួនដើម្បីតំណាងឱ្យកម្ពុជាទៅប្រកួតសម្រស់លើឆាកអន្តរជាតិក្នុងកម្មវិធី Miss Supranational ឆ្នាំ ២០២២ នៅប្រទេស Poland។

គិតមកដល់ពេលនេះ រយៈពេលជិត ១ ឆ្នាំហើយ ដែលកញ្ញា អ៊ិន លក្ខិណា បានគ្រងមកុដ Miss Supranational Cambodia ២០២១ និង ធ្វើការហ្វឹកហាត់ត្រៀមខ្លួនសម្រាប់ការប្រកួតលើឆាកអន្តរជាតិមួយនេះ។

ដោយឡែកថ្មីៗនេះ បវរកញ្ញារូបនេះ ក៏បានចេញវីដេអូបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចពោរពេញទៅដោយភាពជឿជាក់មុះមុតក្នុងការឆ្ពោះទៅកាន់ការប្រកួតសម្រស់ដ៏អស្ចារ្យលើឆាកអន្តរជាតិនេះ ដែលនឹងត្រៀមចេញដំណើរទៅប្រកួតនៅពាក់កណ្ដាលខែមិថុនា ឆ្នាំ ២០២២ ខាងនេះហើយ។

ក្នុងនោះដែរ កញ្ញា ក៏បានឱ្យដឹងថាកម្មវិធី Miss Supranational ២០២២ ដែលរៀបចំប្រកួតនៅប្រទេសប៉ូឡូញនឹងប្រព្រឹត្តឡើងនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២២ នេះផងដែរ៕

Related posts

Leave a Comment